កងកម្លាំងអ៊ីរ៉ាក់ដណ្តើមខេត្ត Nineveh មកកាន់កាប់

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៧

កាលពីថ្ងៃអង្គារកងកម្លាំងអ៊ីរ៉ាក់បានកាន់កាប់តំបន់ដែលគ្រប់គ្រងដោយក្រុមឃើដនៅជុំវិញទីក្រុងម៉ូស៊ូលក្នុងខេត្ត Nineveh ភាគខាងជើងប្រទេសអ៊ីរ៉ាក់នេះបើយោងតាមសេចក្តីថ្លែងការណ៍យោធាកាលពីថ្ងៃពុធដែលបានដកស្រង់ដោយរ៉យទ័រ។ ទំនប់ម៉ូស៊ូលភាគពាយព្យទីក្រុងនេះស្ថិតក្នុងចំណោមទីតាំងដែលយកមកវិញពីកងកម្លាំងឃើដ Peshmerga ដែលទឹកដីនេះពួកគេបោះបង់ចោលមុនពេលការមកដល់របស់កងទ័ពអ៊ីរ៉ាក់។ កាលពីមុនកងទ័ពអ៊ីរ៉ាក់រឹបអូសយកតំបន់ផលិតប្រេងដ៏សំខាន់របស់ខេត្ត Kirkuk ដែលគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវថ្នល់ និងមូលដ្ឋានយោធា៕

LEAVE A REPLY

Please enter your comment!
Please enter your name here