អ្នកប្រឆាំងតវ៉ាជាង១,០០០នាក់នៅសូម៉ាលីស្លាប់ក្នុងការវាយប្រហារសងសឹកចំពោះការវាយឆ្មក់របស់រដ្ឋាភិបាល និងសហរដ្ឋអាមេរិក

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៧

ក្រុមអ្នកតវ៉ារាប់ពាន់នាក់នៅតាមដងផ្លូវរដ្ឋធានីម៉ូហ្គាឌីស៊ូប្រឆាំងទាមទារនឹងការផ្ទុះដែលសម្លាប់មនុស្សប្រមាណជា៣០០នាក់កាលពីថ្ងៃសៅរ៍។ ការវាយប្រហារសម្លាប់មនុស្សដ៏ច្រើនជាងគេនៅប្រទេសសូម៉ាលីដោយមូលហេតុការសងសឹកចំពោះការវាយឆ្មក់រួមគ្នាដោយរដ្ឋាភិបាល និងសហរដ្ឋអាមេរិកទៅលើតំបន់ភេរវករ។ កាលពីថ្ងៃពុធហ្វូងបាតុករដែលមានចងក្បាលពណ៌ក្រហមប្រមូលផ្តុំគ្នានៅរដ្ឋធានីដើម្បីប្រឆាំងនឹងក្រុមភេរវករដែលអនុវត្តអំពើឃោរឃៅសាហាវព្រៃផ្សៃបំផុតមួយនៅលើពិភពលោកដែលស្រដៀងទៅនឹងព្រឹត្តការណ៍ប្រទេសសូម៉ាលីនៅថ្ងៃទី៩ខែ១១។ ក្រុមហ្វូងមនុស្សព្យាយាមចូលក្នុងកន្លែងបំផ្ទុះរថយន្តនៅកណ្តាលក្រុងម៉ូហ្គាឌីស៊ូបង្កឲ្យមានមនុស្សយ៉ាងហោចណាស់៣នាក់រងរបួសដោយកងកម្លាំងសន្តិសុខបើកការបាញ់ប្រហារដើម្បីរារាំងមិនឱ្យចូល។ ក្រោយមកប្រធានាធិបតី Mohamed Abdullahi Mohamed អំពាវនាវឱ្យក្រុមបាតុករ “យកកាំភ្លើងរបស់អ្នក” និង “រំដោះប្រទេសរបស់យើង” ក្នុងអំឡុងពេលដែលគាត់ថ្លែងនៅកម្មវិធីបាល់ទាត់។ លោកប្រធានាធិបតីនិយាយថា “ចូរឆ្ពោះទៅមុខដើម្បីចូលរួមជាមួយកងកម្លាំងរដ្ឋាភិបាលដើម្បីប្រយុទ្ធ និងលុបបំបាត់ក្រុម Al-Shabaab”។ អាជ្ញាធរស្តីបន្ទោសពួកជ្រុលនិយមក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម Al-Shabaab ចំពោះការវាយប្រហារ។ របាយការណ៍បង្ហាញថាអ្នកបើកបរបំផ្ទុះរថយន្តបានបំផុសគំនិតឱ្យសងសឹកចំពោះការវាយឆ្មក់ដែលកើតឡើងនៅស្រុកកំណើតរបស់គាត់ដែលមានចម្ងាយ៥០គីឡូម៉ែត្រពីរដ្ឋធានី៕

LEAVE A REPLY

Please enter your comment!
Please enter your name here