សហរដ្ឋអាមេរិក៖ លោក Tillerson ប្រកាសទំនាក់ទំនងជាមួយឥណ្ឌាដើម្បីប្រឆាំងនឹងចិន

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៧

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និយាយថាអាមេរិកចង់ធ្វើឱ្យមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយឥណ្ឌានៅចំពោះមុខឥទ្ធិពលចិនដែលកំពុងកើនឡើងនៅតំបន់អាស៊ី។ លោក Rex Tillerson និយាយថាប្រទេសឥណ្ឌាជាដៃគូនៅក្នុងយុទ្ធសាស្ត្រទំនាក់ទំនង ហើយលោកបន្ថែមទៀតថា សហរដ្ឋអាមេរិកនឹងមិនមានទំនាក់ទំនងបែបនេះព្រោះមិនមែនជាសង្គមប្រជាធិបតេយ្យនោះទេ។ ជាមួយគ្នានេះផងដែរលោក Rex Tillerson បាននិយាយថាទីក្រុងប៉េកាំងបានធ្វើសកម្មភាពនៅខាងក្រៅសន្ធិសញ្ញាអន្តរជាតិ ហើយលោកក៏បានលើកឡើងពីជម្លោះសមុទ្រចិនខាងត្បូងជាដើម។ ការអត្ថាធិប្បាយរបស់លោក Rex Tillerson បាននាំមុខមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយ។ ទន្ទឹមនឹងនេះដែរលោកប្រធានាធិបតីអាមេរិក Donald Trump នឹងធ្វើទស្សនកិច្ចទៅកាន់បណ្តាប្រទេសអាស៊ីមួយចំនួនរួមទាំងប្រទេសចិននៅក្នុងខែវិច្ឆិកា។ ថ្លែងនៅមជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងសិក្សាអន្ដរជាតិក្រុមអ្នកជំនាញការនៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក Rex Tillerson បាននិយាយថាសហរដ្ឋអាមេរិកស្វែងរកទំនាក់ទំនងស្ថាបនាជាមួយប្រទេសចិន ប៉ុន្តែមិនបង្រួញពីបញ្ហាប្រឈមរបស់ប្រទេសចិននោះទេ។ ជាចុងក្រោយលោក Rex Tillerson ក៏បានរៀបរាប់ផងដែរថាសហរដ្ឋអាមេរិក និងឥណ្ឌាជាដៃគូសកលលក្ខណៈកាន់តែខ្លាំងឡើង ដែលមិនគ្រាន់តែចែករំលែកនូវលទ្ធិប្រជាធិបតេយ្យនោះទេព្រមទាំងចែករំលែកចក្ខុវិស័យអនាគតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here