ការវាយប្រហារលើមូលដ្ឋានទ័ពអាហ្វហ្គានីស្ថានសម្លាប់ទាហានយ៉ាងហោចណាស់៤៣នាក់

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៧

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាយ៉ាងហោចណាស់មានទាហាន៤៣នាក់សម្លាប់នៅក្នុងការវាយប្រហារដែលផ្ដោតសំខាន់ទៅលើមូលដ្ឋានយោធាមួយនៅក្នុងខេត្ត Kandahar។ ការវាយប្រហារនេះចាប់ផ្តើមជាមួយនឹងរថយន្តគ្រាប់បែកអត្តឃាតហើយបន្តវាយប្រហារមូលដ្ឋាន។ លោក Qari Yousuf Ahmadi អ្នកនាំពាក្យក្រុមតាលីបង់ប្រាប់រ៉យទ័រថាការវាយប្រហារនេះសម្លាប់ទាហានអាហ្វហ្គានីស្ថានយ៉ាងហោចណាស់៦០នាក់ និងរងរបួសជាច្រើននាក់ទៀត។ ការវាយប្រហារនេះសម្លាប់ក្រុមតាលីបង់យ៉ាងហោចណាស់១០នាក់ផងដែរ។ ការវាយប្រហារនេះកើតឡើងនៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់នៅ Humvees សំដៅទៅមូលដ្ឋានយោធាមួយនៅសង្កាត់ Maiwand នៃខេត្ត Kandahar។ សារព័ត៌មាន Toloបញ្ជាក់ថាយ៉ាងហោចណាស់មានទាហាន៤៣នាក់ស្លាប់ ៩នាក់រងរបួស និង ៦នាក់ទៀតនៅមិនទាន់រកឃើញបន្ទាប់ពីការវាយប្រហារទៅលើមូលដ្ឋានកងទ័ព Maiwand។ Al Jazeera រាយការណ៍ថាពួកតាលីបង់ទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here