ប្រធាន CIA៖ កូរ៉េខាងជើង ‘ដល់ចំនុចខ្ពស់’ នៃសមត្ថភាពនុយក្លេអ៊ែរ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៧

យោងតាមសេចក្តីរាយការណ៍របស់នាយកមជ្ឈមណ្ឌល CIA លោក Mike Pompeo បានព្រមានថាប្រទេសកូរ៉េខាងជើងកំពុងស្ថិតនៅលើចង្វាក់នៃការវាយលុកសហរដ្ឋអាមេរិកជាមួយកម្មវិធីអាវុធនុយក្លេអ៊ែរ។ លោកក៏បានសង្កត់ធ្ងន់ផងដែរថាក្រុងវ៉ាស៊ីនតោននៅតែពេញចិត្តការទូត និងការផ្សះផ្សារ តែជម្រើសកងយោធាក៏នឹងអនុវត្តន៍ផងដែរ។ គួររំលឹកផងដែរថាប្រទេសកូរ៉េខាងជើងអះអាងថាខ្លួនមានសមត្ថភាពធ្វើកូដកម្មនឹងអាមេរិក។ លោក Pompeo ក៏បាននិយាយផងដែរថាប្តីប្រពន្ធចំណាប់ខ្មាំងអាមេរិកកាណាដាដែលគេដោះលែងកាលពីសប្ដាហ៍មុនត្រូវបានឃុំខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន។ ជាមួយគ្នានេះផងដែរលោកបាននិយាយថាជនជាតិកាណាដា Joshua Boyle និងប្រពន្ធរបស់គាត់ឈ្មោះ Caitlan Coleman ត្រូវបានគេឃុំឃាំងអស់រយៈពេល៥ឆ្នាំនៅក្នុងប្រទេសប៉ាគីស្ថានផងដែរ។ ក៏ប៉ុន្តែផ្ទុយទៅវិញមន្ត្រីប៉ាគីស្ថានបានឮថាក្រុមគ្រួសារនេះត្រូវគេឃុំឃាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបានឆ្លងកាត់ព្រំដែនចូលទៅស្រុកកុលរ៉ាមប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី១១ ខែតុលានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here