កូរ៉េខាងជើងផ្ញើរលិខិតដ៏កម្រមួយទៅប្រទេសអូស្ត្រាលីដើម្បីជួយគាំទ្រប្រឆាំងនឹងលោក Trump

0

ប្រភព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៧

ប្រទេសកូរ៉េខាងជើងផ្ញើលិខិតមួយច្បាប់បំពេញដោយអត្ថន័យរិះគន់លោក Trump ទៅកាន់សភាអូស្ត្រាលីដោយជំរុញឱ្យសមាជិកសភាថ្កោលទោសការទម្លាក់គ្រាប់បែករបស់ក្រុងវ៉ាស៊ីនតោនខណៈដែលពួកគេធានាថាខ្លួនមាន “ការពិចារណាខ្ពស់បំផុត”។ លិខិតនេះសរសេរដោយគណៈកម្មាធិការកិច្ចការបរទេសរបស់កូរ៉េខាងជើងហើយបញ្ជូនទៅស្ថានទូតអូស្រ្តាលីប្រចាំប្រទេសឥណ្ឌូណេស៊ីនៅចុងខែកញ្ញា ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី Julie Bishopទើបបានទទួលកាលពីសប្តាហ៍មុន។ ស្ថានទូតកូរ៉េខាងជើងសរសេរលិខិតកោតសរសើរដល់សភាអូស្ត្រាលី និងនិយាយថាខ្លួនក៏បានបញ្ជូនលិខិតស្រដៀងគ្នានេះទៅសមាជិកសភានៃបណ្តាប្រទេសដទៃទៀត។ ចំណុចសំខាន់នៃលិខិតនេះគឺការរិះគន់យ៉ាងខ្លាំងចំពោះគោលការណ៍លោកប្រធានាធិបតីអាមេរិកជាប្រទេសទី១ “ក្នុងការចំណាយនៃពិភពលោកទាំងមូល” ។ លិខិតនោះសរសេរថា “សហរដ្ឋអាមេរិកជាអ្នកនាំមុខទៅជួយប្រទេសទាំងឡាយជាមួយនឹងអាវុធនុយក្លេអ៊ែរ កងកម្លាំងរបស់ខ្លួន និងផ្តើមគំនិតការដាក់ទណ្ឌកម្មប្រទេសខុសច្បាប់” ។ គណៈកម្មាធិកត់សម្គាល់ថាកូរ៉េខាងជើងបញ្ចេញថាមពលនុយក្លេអ៊ែរយ៉ាងខ្លាំងក្លាជាការគំរាមកំហែងដល់លោក Trump ដើម្បីលុបបំបាត់ការការដាក់ទណ្ទកម្មនិង “បំណងផ្លាស់ប្តូរដ៏ឃោរឃៅជំរុញពិភពលោកចូលទៅក្នុងមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់មួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here