កិច្ចចរចាផ្សះផ្សាជាតិថ្មីរបស់ស៊ីរីនឹងចាប់ផ្តើមនៅ Astana ថ្ងៃទី៣០ ខែតុលា

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៧

កិច្ចចរចាសន្តិភាពថ្មីលើបញ្ហាក្នុងប្រទេសស៊ីរីនឹងប្រព្រឹត្តទៅនៅរដ្ឋធានី Astana ប្រទេស Kazakhstan ចាប់ពីថ្ងៃទី៣០ ៣១ ខែតុលានេះបើយោងតាមប្រភពព័ត៌មានពីក្រសួងការបរទេស Kazakhstan និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍។ កាលបរិច្ឆេទនេះព្រមព្រៀងដោយប្រទេសរុស្ស៊ី ទួគី និងអ៊ីរ៉ង់ដែលប្រទេសទាំងនេះជាអ្នកធានាលើកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី។ ការចរចានេះជាលើកទី៧ហើយដោយភាគីនានាត្រូវកោះហៅឲ្យចូលរួម។ កិច្ចចរចាសន្តិភាពនៅក្នុងទីក្រុង Astana ជាកិច្ចប្រជុំចុងក្រោយបំផុត ក្រោយពីមានកិច្ចចរចាមួយធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញាដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ព្រមព្រៀងគ្នាលើការសម្រេចអនុវត្តតំបន់ដោះដូរចុងក្រោយក្នុងរដ្ឋ Idlib៕

LEAVE A REPLY

Please enter your comment!
Please enter your name here