លោក Erdogan មានប្រសាសន៍ថាប្រទេសទួរគីអាចនឹងបិទច្រកព្រំដែនអ៊ីរ៉ាក់នៅពេលណាមួយ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៧

ប្រធានាធិបតីលោក Recep Tayyip Erdogan មានប្រសាសន៍ថាប្រទេសទួរគីអាចបិទព្រំដែនរបស់ខ្លួនជាមួយភាគខាងជើងប្រទេសអ៊ីរ៉ាក់គ្រប់ពេលបន្ទាប់ពីបិទលំហអាកាសនៅតំបន់នោះរួចមកនេះបើយោងតាមប្រភពព័ត៌មានរបស់ការសែត Hurriyet។ លោកប្រធានាធិបតីបិទលំហអាកាសរបស់ប្រទេសទួរគីទាំងស្រុងក្នុងតំបន់ភាគខាងជើងអ៊ីរ៉ាក់នេះបើយោងតាមប្រភពដកស្រង់សម្តីរបស់លោក Erdogan លើយន្តហោះត្រឡប់ពីប្រទេសប៉ូឡូញ។ លោកបន្តថា កិច្ចពិភាក្សាបន្តគឺផ្តោតលើរឿងទាក់ទងទៅនឹងព្រំដែនដីគោក។ លោកមិនទាន់បានបិទច្រកព្រំដែននោះនៅឡើយទេ ប៉ុន្តែរឿងនេះអាចកើតឡើងបានគ្រប់ពេលនេះបើយោងតាប្រសាសន៍របស់លោកប្រធានាធិបតី។ ក្រុងអង់ការ៉ា គម្រាមកំហែងជាបន្តបន្ទាប់បន្ទាប់ពីជនជាតិឃើដនៅអ៊ីរ៉ាក់បោះឆ្នោតឲ្យមានឯករាជ្យរាជភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here