ក្រុមឃើដស្វាគមន៍ចំពោះនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ដែលអំពាវនាវឱ្យមានការចរចា

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៧

រដ្ឋាភិបាលពាក់កណ្តាលស្វយ័តរដ្ឋឃើដ (KRG) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថាលោកស្វាគមន៍ចំពោះនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi ដែលអំពាវនាវឲ្យមានកិច្ចចរចានេះបើយោងតាមប្រភពវិទ្យុ Rudaw TV មានមូលដ្ឋាននៅទីក្រុង Erbil។ ការធ្វើប្រជាមតិដំណើរការរួចរាល់ បើទោះបីជាមានការប្រឆាំងពីក្រុងបាដាដ។ ការធ្វើប្រជាមតិនេះបង្កឱ្យមានវិបត្តិនៅក្នុងតំបន់នោះផងដែរ។ ក្រោយពីមានការធ្វើប្រជាមតិលោក Abadi អំពាវនាវឱ្យមានកិច្ចចរចាកាលពីថ្ងៃអង្គារដោយមានប្រសាសន៍ថាលោកចាត់ទុកការធ្វើប្រជាមតិកាលពីខែមុនថាជារឿងអតីតកាលនេះបើយោងតាមប្រភព័ត៌មានពី Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here