ទីក្រុងអង់ការ៉ាបញ្ជាឱ្យចាប់ខ្លួនមនុស្ស១១០នាក់ក្នុងករណីជាប់ពាក់ព័ន្ធជាមួយ ចលនា Gulen

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៧

អាជ្ញាធរទួរគីចេញដីកាចាប់ខ្លួនមនុស្ស១១០នាក់ដោយពួកគេទាំងនោះជាប់ចោទពីបទជាប់ពាក់ព័ន្ធជាមួយបព្វជិត Fethullah Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ Fethullah Gulen ត្រូវគេចោទពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន។ ជនសង្ស័យរួមមានអ្នកគ្រប់គ្រងក្រុមហ៊ុន ក្រុមហ៊ុនដៃគូរ បុគ្គលិករបស់ក្រុមហ៊ុនបោះពុម្ពផ្សាយ Kaynak Holding និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត។ ទីភ្នាក់ងារប៉ូលិស Dogan រាយការណ៍នៅថ្ងៃសុក្រថាប្រតិបត្តិការ ចាប់ខ្លួនរបស់ប៉ូលិសធ្វើឡើងនៅក្នុងទីក្រុង Istanbul និងខេត្តចំនួន២៤ផ្សេងទៀត។ រដ្ឋរឹបអូសក្រុមហ៊ុន Kaynak Holding នៅឆ្នាំ២០១៥ ដោយគេរកឃើញថាក្រុមហ៊ុននេះមានជាប់ពាក់ព័ន្ធនឹងចលនា Fethullah Gulen។ យោងតាមប្រភពព័ត៌មាន Reuters បានឲ្យដឹងថា Gulen បដិសេធរាល់ការចោទប្រកាន់ទាំងអស់ដែលមានជាប់ពាក់ព័ន្ធជាមួយការទម្លាក់គ្រាប់បែកនៅខែកក្កដា ឆ្នាំ២០១៦។ ក្រុមហ៊ុនចំនួនរាប់រយក្រុមហ៊ុនក្នុងនោះក៏មាន ក្រុមហ៊ុន Kaynak ត្រូវរដ្ឋាភិបាលរឹបអូសក្នុងកិច្ចបង្ក្រាបក្រោយរដ្ឋប្រហារ ហើយពេលនេះក្រុមហ៊ុន Kaynak ស្ថិតក្រោមការគ្រប់គ្រងដោយអ្នកដែលរដ្ឋាភិបាលចាត់តាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here