យ៉ាងហោចណាស់មានមនុស្ស៩នាក់រងរបួសនៅក្នុងការវាយប្រហារនៅផ្សារ Polish

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៧

ការវាយប្រហារមួយកើតឡើងនៅវេលាម៉ោង៣រសៀល (ម៉ោងក្នុងស្រុកនៅ VIVO) នៅហាងលក់ទំនិញក្នុងទីក្រុង Stalowa រដ្ឋ Wola នេះបើយោងតាមប្រភពរាយការណ៍ពីវិទ្យុ RMF។ ជនល្មើសប្រដាប់ដោយកាំបិតមួយចូលអគារផ្សារនោះ និងផ្តើមវាយប្រហារអ្នកទិញឥវ៉ាន់ដោយមិនរើសមុខ។ អ្នកវាយប្រហារ ពិពណ៌នាថាជាបុរសមានអាយុប្រមាណជា២៧ឆ្នាំត្រូវសមត្ថកិច្ចចាប់ខ្លួន។ យ៉ាងហោចណាស់មនុស្ស៩នាក់ដែលសម្រាកនៅមន្ទីរពេទ្យដោយសារតែរងរបួសពីការវាយប្រហារនេះ ហើយពួកគេស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ សាក្សីនៅកន្លែងកើតហេតុរៀបរាប់ឲ្យដឹងថាអ្នកវាយប្រហារនោះជាមនុស្សឆ្កួត ហើយសាក្សីម្នាក់ទៀតប្រាប់វិទ្យុ RMF ថាជនដៃដល់ធ្វើដូចជាគាត់នឹងជាឃាតករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here