បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស១៣នាក់នៅភាគខាងជើង Nigerian

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០១៧

ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយកើតឡើងនៅភាគខាងជើង Nigerian។ ការបំផ្ទុះនេះកើតឡើងនៅថ្ងៃអាទិត្យ និងបណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីបូលិស។ ការវាយប្រហារនៅពេលរសៀល បណ្តាលឲ្យមនុស្ស៥នាក់រងរបួសនៅតំបន់ Muna Garage នេះបើយោងតាមប្រភពព័ត៌មានពីលោកអគ្គមេបញ្ជាការប៉ូលិសប្រាប់ទៅកាន់ Reuters។ តំបន់រងការវាយប្រហារនោះជាតំបន់បោះជំរំរបស់ជនភៀសខ្លួនដែលមានជម្លោះជាមួយឧទ្ទាម Boko Haram៕

LEAVE A REPLY

Please enter your comment!
Please enter your name here