បុរសជនជាតិអ៊ុយក្រែនម្នាក់ត្រូវគេចាប់ខ្លួនបន្ទាប់ពីគាត់បាញ់ប្រហារទៅលើឆ្មាំយាមព្រំដែនរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៧

បុរសជនជាតិអ៊ុយក្រែនម្នាក់ត្រូវឆ្មាំយាមបាញ់បន្ទាប់ពីបុរសនោះប្រយុទ្ធជាមួយកងឆ្មាំព្រំដែនរុស្ស៊ីអំឡុងពេលគាត់ព្យាយាមឆ្លងដែនខុសច្បាប់ចូលទៅក្នុងដែនដីរបស់ប្រទេសរុស្ស៊ីនេះបើយោងតាមប្រភពព័ត៌មានពីសហព័ន្ធសន្ដិសុខសហព័ន្ធ (FSB)។ FSB និយាយថាឆ្មាំយាមព្រំដែននៅក្នុងតំបន់ Kursk របស់រុស្ស៊ីបាញ់ពលរដ្ឋអ៊ុយក្រែនវ័យ៣១ឆ្នាំម្នាក់ដោយគាត់ប្រឆាំងនឹងការចាប់ខ្លួន ហើយថែមទាំងបាញ់ប្រហារទៅលើកងឆ្មាំ។ ប្រភពដដែលបន្តថាបុរសម្នាក់នោះរងរបួសនៅពេលប្រយុទ្ធគ្នា។ បុរសនោះមានកាំភ្លើងដៃខ្លី ក្នុងបង់កាំភ្លើងមាន៥គ្រាប់ និងអំពូល២៦គ្រាប់ដែលគេជឿថាមានសារធាតុបារត៕

LEAVE A REPLY

Please enter your comment!
Please enter your name here