មន្ទីរបញ្ចកោណបង្ហាញថាតំបន់ទ្វីបអាហ្រ្វិកជាគន្លឹះយុទ្ធសាស្ត្រសកលលោកក្នុងការពង្រីកវិស័យយោធា

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៧

មន្ទីរបញ្ចកោណកំពុងអំពាវនាវឱ្យមានការកើនឡើងនូវចំនួនយោធាអាមេរិកក្នុងទ្វីបអាហ្វ្រិកដែលបច្ចុប្បន្នមានកងទ័ពប្រមាណជា៦,០០០នាក់។ ឧត្ដមសេនីយ៍កំពូលបញ្ជាក់ថាទាហានអាមេរិក៤នាក់ស្លាប់នៅនីហ្សេរីយ៉ាដោយការវាយឆ្មក់ពីក្រុមរដ្ឋអ៊ីស្លាម។ ថ្លែងពីមន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទប្រធានអគ្គសេនាធិការចម្រុះលោក Joseph Dunford ប្រាប់អ្នកយកព័ត៌មានថាទាហានអាមេរិកនៅនីហ្សេរីយ៉ាមិនបានដើរល្បាតជាមួយកងកម្លាំងមូលដ្ឋានទេលុះត្រាតែមានឱកាសនៃការប្រយុទ្ធរបស់សត្រូវ។ លោកបញ្ជាក់ថាទាហានអាមេរិកទាំង៤នាក់ដែលសម្លាប់ក្នុងការវាយឆ្មក់ថ្ងៃទី៤ខែតុលារងការវាយប្រហារភ្លាមៗដោយក្រុមសកម្មប្រយុទ្ធ៥០នាក់ដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម ISIS/ISIL។ កងកម្លាំងអាមេរិកនៅនីហ្សេរីយ៉ារងការវាយឆ្មក់ដោយពួកក្រុមប្រយុទ្ធម៉ាលីដែលជាទីបញ្ជាការភេរវកម្មបន្ទាប់ពីប្រទេសលីប៊ីដួលរលំក្នុងភាពវឹកវរ និងអនាធិបតេយ្យក្រោយពេលធ្វើអន្តរាគមន៍របស់អាមេរិកឆ្នាំ២០១១។ ចាប់តាំងពីពេលនោះមកប្រទេសជិតខាងមានការកើនឡើងភាពធ្ងន់ធ្ងរនៃការវាយប្រហារភេរវកម្ម។ ខណៈដែលមិនមានបេសកកម្មប្រយុទ្ធដោយផ្ទាល់នៅក្នុងប្រទេសនីហ្សេរីយ៉ា។សភាអាមេរិកក៏បានជជែកពិភាក្សាយ៉ាងតានតឹងថាតើត្រូវកែតម្រូវឬជំនួសការអនុញ្ញាតិដោយប្រើកងកម្លាំងយោធាសម័យ៩/១១បន្ថែមនៅពេលវត្តមានកងទ័ពអាមេរិកនៅទូទាំងអាហ្រ្វិកខាងលិចគ្រប​ដ​ណ្ត​ប់ពេញប្រព័ន្ធផ្សព្វផ្សាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here