កងទ័ពអ៊ីរ៉ាក់ធ្វើដំណើរឆ្ពោះទៅកាន់ច្រកចេញព្រំដែនប្រទេសទួរគី

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៧

ប្រភពពីកងកម្លាំងប្រឆាំងភេរវកម្មបានឲ្យដឹងកាលពីថ្ងៃចន្ទនេះថាកងទ័ពអ៊ីរ៉ាក់កំពុងត្រៀមខ្លួនធ្វើដំណើរឆ្ពោះទៅកាន់ច្រកចេញ Faysh Khabur ដែលស្ថិតនៅរវាងប្រទេសអ៊ីរ៉ាក់ និងទួរគីក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។ ប្រភពបានប្រាប់សារព័ត៌មាន Alghad ឲ្យដឹងថាកងទ័ពនឹងផ្លាស់ពីតំបន់ជុំវិញទីក្រុង Zimar ភាគពាយព្យរដ្ឋធានីម៉ូស៊ូលក្នុងប៉ុន្មានម៉ោងខាងមុខនេះឆ្ពោះទៅកាន់តំបន់ Zakhu ក្នុងខេត្ត Duhok រួចនឹងបន្តដំណើរឆ្ពោះទៅកាន់ច្រកចេញ Faysh Khabur។ គួររំលឹកថាកាលពីថ្ងៃអាទិត្យនេះកងទ័ពឃើដបានរាយការណ៍ឲ្យដឹងថាបានបិទផ្លូវធំៗរវាងទីក្រុង Sinjar ខេត្ត Nineveh ជាមួយខេត្ត Duhuk ដើម្បីរារាំងដល់កងទ័ពសហព័ន្ធបន្ទាប់ពីទទួលបានព័ត៌មានថាកងទ័ពនេះមានបំណងគ្រប់គ្រងលើច្រក Faysh Kahbur។ បច្ចុប្បន្ននេះទីក្រុង Sinjar ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ីរ៉ាក់បន្ទាប់ពីកងទ័ពឃើដបានដកចេញពីតំបន់នេះ ខណៈដែលកងកម្លាំងសហព័ន្ធងើបឡើងវិញដើម្បីទាមទារតំបន់ដែលមានជម្លោះនេះ។ គួរបញ្ជាក់ថាកងទ័ពអ៊ីរ៉ាក់ដែលគាំទ្រដោយកងកម្លាំងចលនានិយមបានកាន់កាប់ខេត្ដ Kirkuk ឡើងវិញពីពួកអ្នកប្រយុទ្ធកងទ័ពឃើដកាលពីសប្តាហ៍មុនដោយអនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី Haidar al-Abadi៕

LEAVE A REPLY

Please enter your comment!
Please enter your name here