នរកលើលោក ៖ ៨០% នៃទីក្រុង Raqqa ត្រូវបំផ្លាញ និងគ្របដណ្តប់ដោយមីន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៧

៨០ភាគរយនៃ Raqqa  ដែលជាទីក្រុងរបស់ប្រទេសស៊ីរីដែលវាយដណ្តើមមកវិញពីពួកជីហាដដោយកងកម្លាំងសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុនត្រូវបានបំផ្លាញ និងពោរពេញទៅដោយគ្រាប់មីនដែលបន្សល់ទុកដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុបារាំងមួយរូបពិពណ៌នាថានេះជាឋាននរកលើលោក។ ការប្រយុទ្ធគ្នាបានបញ្ឈប់ ហើយការអបអរសាទរការបរាជ័យរបស់ក្រុម IS តែក៏មានគ្រាប់ជាច្រើននៅមានក្នុងទីក្រុងនេះ។ ប្រភពបន្តថា “ប្រមាណជា៧០ ទៅ ៨០ភាគរយនៃទីក្រុង Raqqa គឺពោរពេញទៅដោយគ្រាប់មីន ហើយបច្ចុប្បន្នក្រុមអ្នកជំនាញដោះមីនកំពុងធ្វើការយ៉ាងសកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here