ប៉ូលិស Malawi ចាប់ខ្លួនជនសង្ស័យ២០០នាក់ជុំវិញការសម្លាប់បីសាចក្រហម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៧

ប៉ូលិសនៅប្រទេស Malawi ចាប់ខ្លួនជនសង្ស័យ២០០នាក់ជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស។ មនុស្សដែលគេសម្លាប់ទាំងនោះរងការចោទប្រកាន់ថាជាបីសាចជញ្ជក់ឈាមនេះបើយោងតាមប្រភពសេចក្តីរាយការណ៍របស់ Reuters។ មនុស្ស៩នាក់ត្រូវគេសម្លាប់ចាប់តាំងពីពាក់កណ្តាលខែកញ្ញានៅភាគខាងត្បូងប្រទេស Malawi នៅតំបន់ដែលមានជំនឿលើអំពើរអាបធ្មប់។ មនុស្សម្នាក់ត្រូវគេគប់ដុំថ្មសម្លាប់នៅក្នុងទីក្រុង Blantyre ដែលជាទីក្រុងធំទី២របស់ប្រទេសនេះ ហើយមនុស្សម្នាក់ទៀតត្រូវគេគប់ដុំថ្មរួចយកទៅដុតសម្លាប់ដោយហេតុការណ៍នេះកើតឡើងនៅសប្តាហ៍មុន។ អ្នកទាំង២ត្រូវគេចោទថាជាមនុស្សជញ្ជក់ឈាម។ អំពើហិង្សានេះនាំឱ្យអង្គការសហប្រជាជាតិ និងស្ថានទូតសហរដ្ឋអាមេរិចប្រកាសថាតំបន់ខ្លះនៅក្នុងប្រទេសនោះជាតំបន់ដែលមិនគួរទៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here