ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧
សហរដ្ឋអាមេរិកបញ្ចូលឈ្មោះមនុស្ស៩នាក់ និងផ្សារទំនើបមួយនៅខេត្ត Hadramawt ក្នុងក្រុងយ៉េមែនក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួនពីបទពាក់ព័ន្ធនឹងភេរវករ Al-Qaeda និងក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL)។ ចលនាដាក់ទណ្ឌកម្មនេះមានការសម្របសម្រួលជាមួយអារ៉ាប់រួម ប្រទេស Kuwait ប្រទេស Oman ប្រទេស Bahrain និងប្រទេស Qatar ហើយពួកគេប្រកាសសម្រចការដាក់ទណ្ឌកម្មក្នុងអំឡុងពេលមានកិច្ចប្រជុំនៅ Riyadh នេះបើយោងតាមប្រភពព័ត៌មានពីលោក Steven Mnuchin លេខាធិការភិបាលរតនាគារជាតិ៕
