សកម្មជន១១នាក់រួមទាំងប្រធានអង្គការ Amnesty អន្តរជាតិជាប់ចោទពីបទពាក់ព័ន្ធអំពើរភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧

សកម្មជនសិទិ្ធមនុស្ស១១នាក់ជាប់ចោទពីបទល្មើសភេរវកម្មត្រូវចូលតុលាការជំនុំជំរះនៅ Istanbul ដោយក្នុងនោះមានទាំងនាយក និងប្រធានអង្គការ Amnesty អន្តរជាតិក្នុងប្រទេសទួរគីនេះបើយោងតាមប្រភពពី Hurriyet។ សកម្មជនទាំងនោះត្រូវប្រឈមមុខនឹងជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំប្រសិនបើគេរកឃើញថាពួកគេមានពិរុទ្ធជាសមាជិក និងជាអ្នកផ្តល់ជំនួយប្រដាប់អាវុធដល់អង្គភាពភេរវកម្ម។ ជនជាប់ចោទត្រូវឃុំខ្លួនកាលពីខែកក្កដាបន្ទាប់ពីពួកគេចូលរួមក្នុងសិក្ខាសាលាស្តីពីសន្តិសុខឌីជីថលនៅលើកោះមួយក្បែរទីក្រុង Istanbul។ ការចាប់ខ្លួននេះគឺជាផ្នែកមួយនៃការបង្ក្រាបរបស់ប្រធានាធិបតី លោក Recep Tayyip Erdogan ក្រោយពេលមានហេតុការណ៍ប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យនៅឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here