តុលាការទួរគីដោះលែងសកម្មជន៨នាក់ឱ្យនៅក្រៅឃុំ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧

តុលាការទួរគីចេញសេចក្តីបង្គាប់ឱ្យដោះលែងជនជាប់ចោទ៨នាក់រួមទាំងនាយកអង្គការ Amnesty អន្តរជាតិនៅប្រទេសទួរគី និងជនបរទេស២នាក់ឲ្យនៅក្រៅឃុំដោយរង់ចាំសាលក្រមក្នុងការជំនុំជំរះភេរវកម្ម។ សកម្មជនទាំងនោះជាប់ឃុំនៅខែកក្កដាបន្ទាប់ពីពួកគេចូលរួមក្នុងសិក្ខាសាលាស្តីពីសន្តិសុខឌីជីថលនៅលើកោះមួយក្បែរទីក្រុង Istanbul។ ពួកគេត្រូវប្រឈមមុខនឹងជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំប្រសិនបើគេរកឃើញថាពួកគេមានពិរុទ្ធជាសមាជិក និងជាអ្នកផ្តល់ជំនួយប្រដាប់អាវុធដល់អង្គភាពភេរវកម្ម។ សកម្មជនទាំង១១រូបគេចាប់ខ្លួនចំពេលមានការបង្ក្រាបរបស់ក្រុងអង់ការ៉ាក្រោយពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យនៅឆ្នាំមុន។ សវនាការបន្ទាប់កំណត់នៅថ្ងៃទី ២២ ខែវិច្ឆិកា៕

LEAVE A REPLY

Please enter your comment!
Please enter your name here