រដ្ឋអ៊ីស្លាមនៅតែមានវត្តមានតាមព្រំដែនខេត្ត Diyala និងខេត្ត Salahudding

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧

មន្ត្រីម្នាក់ និងមេដឹកនាំទាហានប៉ារ៉ានិយាយថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅតែមានវត្តមាននៅតាមព្រំដែនរវាងខេត្ត Diyala និងខេត្ត Salahuddin ខណៈការវាយប្រហារឈានជិតទៅដល់ទីជំរកចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់។ លោក Abdul-Khaleq al-Azzawi សមាជិកក្រុមប្រឹក្សាខេត្ត Diyala ប្រាប់សារព័ត៌មាន Alsumaria ថាការងារសន្តិសុខនៅតែមានភាពចន្លោះប្រហោងនៅតាមព្រំដែនរវាងខេត្តSalahuddin និងខេត្ត Diyala ដែលធ្វើឲ្យពួកសកម្មប្រយុទ្ធចូលលុកលុយក្នុងភូមិ Hawi al-Azim ភាគខាងជើងទីក្រុង Baqubah។ លោកនិយាយថាពួកសកម្មប្រយុទ្ធបានជ្រៀតចូលទៅក្នុងភូមិដែលបានបោះបង់ចោលដែលជាទីកន្លែងដែលពួកគេធ្លាប់រស់នៅតាំងពីឆ្នាំ ២០១៤។ លោក Azzawi បានឲ្យដឹងទៀតថាដំណោះស្រាយដ៏ល្អសម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាពលរដ្ឋមកកាន់ទីលំនៅរបស់ពួកគេវិញគឺត្រូវធ្វើការរារាំងការប៉ុនប៉ងជ្រៀតចូលណាមួយរបស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឲ្យបាន។ ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក Jabbar al-Maamouri មេដឹកនាំជាន់ខ្ពស់កងកម្លាំងចលនានិយមក្នុងខេត្ត Diyala បានប្រាប់សារព័ត៌មាន Alsumaria ពួករដ្ឋអ៊ីស្លាមមួយចំនួនមានគ្នាប្រមាណជា១៥០ ទៅ ២០០នាក់កំពុងលាក់ខ្លួននៅក្នុងតំបន់ Mutaibija ដែលស្ថិតនៅតាមព្រំដែនរវាងខេត្ត Diyala និងខេត្ត Salahuddin។ Mutaibija ជាទឹកដីដែលមានភូមិសាស្រ្តស្មុគស្មាញសំបូរទៅដោយភ្នំជាច្រើនដែលងាយស្រួលដល់ក្រុមសកម្មប្រយុទ្ធធ្វើការលាក់ខ្លួន។ កងកម្លាំងចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ាក់បានធ្វើការវាយលុកលើទីតាំង IS ជាច្រើនដងនៅក្នុងតំបន់ Mutaibija។ គួរបញ្ជាក់ថាប្រតិបត្ដិការដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីខែតុលាឆ្នាំ ២០១៦ មកទល់នឹងពេលនេះបានរឹបអូសយកកន្លែងសំខាន់ៗរបស់រដ្ឋអ៊ីស្លាមដែលភាគច្រើនជាអតីតរដ្ឋធានីរបស់ក្រុមម៉ូស្លីម៕

LEAVE A REPLY

Please enter your comment!
Please enter your name here