ប្រភពព័ត៌មាន CNN ចុះផ្សាយថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧
យោធាសហរដ្ឋអាមេរិកវាយប្រហារតាមអាកាសចំនួន២លើកទៅលើគោលដៅក្រុម ISIS នៅក្នុងប្រទេសយេម៉ែនកាលពីថ្ងៃពុធដោយសម្លាប់ពួកសកម្មប្រយុទ្ធក្រុម ISIS ចំនួន៩នាក់នេះបើយោងតាមប្រភពព័ត៌មានពីទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក។ ការវាយប្រហារតាមអាកាសទាំង២លើកនេះគឺធ្វើការវាយប្រហារមកលើយាន្តជំនិះរបស់ក្រុម ISIS ដែលកំពុងធ្វើដំណើរនៅ Bayda ប្រទេសយេម៉ែន។ គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលសហរដ្ឋអាមេរិកកំណត់គោលដៅវាយប្រហារតាមអាកាសមកលើក្រុម ISIS នៅក្នុងប្រទេសយេម៉ែន។ សហរដ្ឋអាមេរិកមានការព្រួយបារម្ភខ្លាំងអំពីវត្តមានកាន់តែច្រើនឡើងរបស់ក្រុមភេរវករនៅទីនោះ៕