មនុស្ស១នាក់ស្លាប់ ៤នាក់រងរបួសក្នុងនោះមានសមាជិកសភាម្នាក់ក្នុងទីក្រុងកៀវដែលនេះចាត់ទុកជាអំពើ “ភេរវកម្ម”

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧

យោងតាមប្រភពព័ត៌មានពីក្រសួងមហាផ្ទៃប្រទេសអ៊ុយក្រែនបានឲ្យដឹងថាមានបុរសម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសនៅក្នុងការផ្ទុះមួយនៅកណ្តាលក្រុងកៀវ។ សមាជិកសភាម្នាក់ និងអ្នកបើកបររបស់គាត់ស្ថិតក្នុងចំណោមជនរងគ្រោះនៃការវាយប្រហារបំផ្ទុះនេះដែលអ្នកស៊ើបអង្កេតចាត់ទុកថាវាជា “អំពើភេរវកម្ម”។ ប្រភពបន្តថាសមាជិកសភាអ៊ុយក្រែនលោក Igor Mosiychuk បានរងរបួសនៅក្នុងការវាយប្រហារបំផ្ទុះមួយកន្លែងនៅក្បែរស្ថានីយទូរទស្សន៍ Espresso HQ ក្នុងទីក្រុងកៀវ។ ជនរងគ្រោះដែលស្លាប់នៅក្នុងការវាយប្រហារនេះគឺជាអង្គរក្ស និងជាជំនួយការរបស់លោក Mosiychuk។ ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសនិយាយថាការផ្ទុះនេះគឺចេញមកពី “រថយន្ត” ប៉ុន្តែបើយោងតាមរូបថតពីកន្លែងកើតហេតុបង្ហាញថាការផ្ទុះនេះគឺចេញពីម៉ូតូមួយគ្រឿងដែលចតនៅក្បែររថយន្តនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here