ក្រុម ISIS ប្រើប្រាស់រូបភាពកីឡាករបាល់ទាត់ Messi គំរាមកំហែងវាយប្រហារភេរវកម្មក្នុងការប្រកួតបាល់ទាត់ World Cup

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧

ក្រុមភេរវករអ៊ីស្លាមប្រើប្រាស់រូបភាពតារាបាល់ទាត់ដ៏ល្បីល្បាញលោក Lionel Messi គំរាមកំហែងវាយប្រហារភេរវកម្មនៅក្នុងការប្រកួតបាល់ទាត់ FIFA World Cup នៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយនេះ។ យោងតាមប្រភពព័ត៌មានពី SITE Intelligence Group បានឲ្យដឹងថាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) បង្ហាញពីការគំរាមកំហែងរបស់ខ្លួនដោយប្រើប្រាស់រូបភាពកីឡារករខ្សែប្រយុទ្ឋក្លឹប Barcelona និងជាជំរើសជាតិប្រទេសអាហ្សង់ទីនគឺលោក Lionel Messi នូវរូបភាពជាច្រើនដែលបង្ហោះដោយក្រុម IS។ គួរបញ្ជាក់ផងដែរថាកាលពីដើមខែតុលាក្រុម IS ចេញផ្សាយរូបភាពចំនួន៤ផ្ទាំងគំរាមកំហែងដល់ការវាយប្រហារភេរវកម្មអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក។ រូបភាពខ្លះបង្ហាញពីរូបភាព World Cup កំពុងផ្ទុះឆាបឆេះនៅពេលដែលក្រុមខ្លួនធ្វើការវាយប្រហារ។ រូបភាពមួយទៀតបង្ហាញពីអ្នកប្រយុទ្ធក្រុម ISIS កំពុងកាន់កាំភ្លើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here