កងកម្លាំងស៊ីរីបន្តវាយប្រហារក្រុម ISIS នៅតំបន់ចុងក្រោយក្នុងខេត្ត Deir ez-Zor

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០១៧

ក្រុមការងារ RT នៅអារ៉ាប់ធ្វើដំណើរជាមួយកងទ័ពបានរាយការណ៍អំពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរនៅជាយក្រុងអាល់ម៉ាយ៉ាដិនដោយកងកម្លាំងស៊ីរីបន្តបំបែកពួកភេរវករនៅក្នុងខេត្ត Deir ez-Zor ដោយវាយបំបិទតំបន់រឹងមាំចុងក្រោយរបស់ក្រុម ISIS។ ក្រុមការងារ RT បានបង្កប់ខ្លួនជាមួយកងទ័ពស៊ីរីធ្វើការវាយលុកដ៏ខ្លាំងក្លាប្រឆាំង នឹងក្រុមភេរវកររដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) នៅជាយក្រុង Tabiyah និង Huweijit Saqar ដែលមានទីតាំងស្ថិតនៅលើច្រាំងទន្លេខាងកើតអ៊ុយបឺដ។ ក្នុងប៉ុន្មានថ្ងៃនេះកងកម្លាំងស៊ីរីដែលគាំទ្រដោយទ័ពអាកាសរុស្ស៊ីប្រយុទ្ធជាមួយក្រុម ISIS វាយចំងាយជាង១៥គីឡូម៉ែត្រនៅភាគខាងកើតទីក្រុងអាល់ម៉ាយ៉ាដេនដែលរំដោះកាលពីដើមខែនេះ។ លោក WafaShubruni រាយការណ៍ថាការប្រយុទ្ធគ្នានៅភាគខាងកើតនៅតែបន្តហើយភាគខាងលិចកាន់តែខ្លាំងក្លា។ មេបញ្ជាការស៊ីរីសង្ឃឹមថានឹងបោសសម្អាតទីបញ្ជាការក្រុម ISIS ដែលនៅសេសសល់ចុងក្រោយនៅខេត្ត Deir ez-Zor ទីក្រុង Al-Bukamal ដែលស្ថិតនៅជិតព្រំដែនជាមួយអ៊ីរ៉ាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here