ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧
តាមប្រភពសន្តិសុខបានឲ្យដឹងថាមនុស្ស២នាក់ស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកខណៈដែលពួកគេបានធ្វើមាតុភូមិនិវត្តន៍ និងធ្វើការត្រួតពិនិត្យផ្ទះរបស់ពួកគេនៅភាគខាងលិចរាជធានីម៉ូស៊ូលក្នុងខេត្ត Nineveh។ ប្រភពមួយបាននិយាយប្រាប់សារព័ត៌មាន Shafaq កាលពីថ្ងៃពុធនេះថាបុរសម្នាក់ និងកូនប្រុសរបស់គាត់ស្លាប់ខណៈដែលផ្ទះរបស់ពួកគេត្រូបានក្រុមរដ្ឋអ៊ីស្លាមដាក់គ្រាប់បង្កៃ ហើយបានផ្ទុះឡើងដែលស្ថិតនៅក្នុងតំបន់ al-Islah al-Zera ភាគខាងលិចរាជធានីម៉ូស៊ូល។ ប្រភពបានបន្ថែមទៀតថាផ្ទះបានផ្ទុះឡើងខណៈដែលគ្រួសារកំពុងត្រួតពិនិត្យផ្ទះរបស់ពួកគេជាលើកដំបូងចាប់តាំងពីបញ្ចប់សង្គ្រាមប្រឆាំងនឹងក្រុម IS នៅក្នុងទីក្រុង។ គួររំលឹកថាកាលពីថ្ងៃទី១០ ខែកក្កដានេះនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi បានប្រកាសជ័យជម្នះលើពួកសកម្មប្រយុទ្ធ IS ដោយបានកាន់កាប់ទីក្រុងធំបំផុតទី២ក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០១៤។ ពួកសកម្មប្រយុទ្ធប្រមាណជា២៥,០០០នាក់ត្រូវស្លាប់ក្នុងយុទ្ធនាការនេះដែលបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦។ យោងតាមការរាប់ជាប្រចាំខែដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាជនស៊ីវិល១៩៦នាក់ស្លាប់ដោយមិនបានរាប់បញ្ចូលលចំនួនសមាជិកសន្តិសុខ ខណៈដែលមនុស្ស៣៨១នាក់ផ្សេងទៀតរងរបួសដោយសារអំពើហិង្សា និងជម្លោះប្រដាប់អាវុធក្នុងខែកញ្ញានេះ។ អ្នកស្លាប់រួមមានជនបរទេស១០នាក់ផងដែរ។ បាដាដជាខេត្តទទួលរងគ្រោះខ្លាំងបំផុតដោយមានមនុស្សស្លាប់៣៧នាក់ និងរបួស១៥៧នាក់។ ខេត្ត Dhi Qar ស្ថិតនៅក្នុងលំដាប់លេខ២ដោយមានមនុស្សស្លាប់៨២នាក់ និងរបួស៩៣នាក់។ ខេត្ត Anbar ស្ថិតនៅក្នុងលំដាប់ទី៣ដោយមានមនុស្ស២០នាក់ស្លាប់ និង៤៦នាក់រងរបួស៕