ប្រទេសអ៊ីរ៉ាក់ស៊ើបអង្កេតលើការចាប់ពង្រត់ពាណិជ្ជករលីបង់៣នាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧

ក្រសួងមហាផ្ទៃអ៊ីរ៉ាក់និយាយកាលពីថ្ងៃពុធនេះថាខ្លួនកំពុងបើកការស៊ើបអង្កេត លើករណីចាប់ពង្រត់ជនជាតិលីបង់៣នាក់ដែលប្រព័ន្ធផ្សព្វផ្សាយរបស់លីបង់បាននិយាយថាស្ថានភាពនេះបានដល់ដំណាក់កាលយកប្រាក់ជាថ្នូរនឹងការដោះលែង។ យោងតាមសារព័ត៌មាន Alsumaria បានឲ្យដឹងថារដ្ឋមន្ត្រី Qassem al-Aaraji បញ្ជាឱ្យមានការស៊ើបអង្កេតលើការចាប់ជំរិតជនជាតិលីបង់៣នាក់ដែលដឹកនាំដោយប្រធានស៊ើបអង្កេតរបស់ក្រសួងនេះ។ ក្រសួងការបរទេសលីបង់និយាយកាលពីថ្ងៃអង្គារនេះថាពាណិជ្ជករលីបង់៣នាក់ដែលបានចាប់ពង្រត់ បានទៅដល់រដ្ឋធានីបាដាដហើយកាលពីថ្ងៃទី២២ ខែតុលានេះ។ សារព័ត៌មាន Daily Star របស់លីបង់បានដកស្រង់សម្តីពីប្រភពការទូតដែលនិយាយចេញពីវិទ្យុសម្លេង Lebanon 93.3 FM ថាការចរចាកំពុងតែបន្តទាក់ទងនឹងតម្លៃលោះ។ ចំណែកកឯកាសែត VDL បានរាយការណ៍ថាបុរស២នាក់ត្រូវបានគេចាប់ពង្រត់លើកដំបូងកាលពីថ្ងៃទី២២ ខែតុលានេះ។ បុរសលីបង់ទី៣បានធ្វើដំណើរជាមួយជំនួយការ និងមេធាវីរបស់គាត់ដើម្បីចរចារការដោះលែង ប៉ុន្តែក្រោយមករូបគាត់ក៏ត្រូវបានគេចាប់ពង្រត់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here