ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០១៧
យោងតាមការរាយការណ៍របស់ប៉ូលិសបានឲ្យដឹងថាយ៉ាងហោចណាស់មនុស្ស ២៣នាក់ស្លាប់ និងរាប់សិបនាក់រងរបួសបន្ទាប់ពីការផ្ទុះ និងអគ្គីភ័យនៅរោងចក្រកាំជ្រួចក្នុងប្រទេសឥណ្ឌូនេស៊ី។ អគ្គីភ័យឆេះនៅម៉ោងប្រមាណជា៩ព្រឹកម៉ោងនៅក្នុងស្រុកនៅឯសួនឧស្សាហកម្មមួយក្នុងតំបន់ Tangerang ភាគខាងលិចរដ្ឋធានីហ្សាកាតា។ លោក Harry Kurniawan ស្នងការប៉ូលិស Tangerang Kota បានប្រាប់ AFP ថាយើងនៅតែជម្លៀសជនរងគ្រោះចេញពីកន្លែងកើតហេតុ។ បើយោងតាមខ្សែរអាត់វីដេអូតាមទូរទស្សន៍បានបង្ហាញឱ្យឃើញពីផ្សែងដ៏ក្រាស់កំពុងចេញពីរោងចក្រ និងចំនួនពិតប្រាកដនៃជនរងគ្រោះនៅតែមិនទានមានការបញ្ជាក់អះអាងណាមួយនៅឡើយទេ។ សូមបញ្ជាក់ថាលោក Nico Afinta នាយកឧក្រិដ្ឋកម្មទូទៅនៃប៉ូលិលនៅរដ្ឋធានីហ្សាកាតាបាននិយាយប្រាប់ទូរទស្សន៍ Kompas របស់ឥណ្ឌូនេស៊ីថា “មានកម្មករចំនួន ១០៣នាក់កំពុងធ្វើការឱ្យរោងចក្រនេះ”។ ហើយលោកបានបន្តទៀតថាមនុស្ស៤៣នាក់រងរបួស និងកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន៣កន្លែង ហើយថាសាកសពនៃជនរងគ្រោះ២៣នាក់រកឃើញនៅក្នុងហេតុការណ៍នេះផងដែរ៕
