កងជីវពលអ៊ីរ៉ាក់បង្ហូរឈាមដើម្បីប្រទេសរបស់ខ្លួនខណៈសហរដ្ឋអាមេរិកកំពុងលេងល្បែងរបស់ខ្លួន

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦​ ខែ តុលា​ ឆ្នាំ២០១៧

វិទ្យុអ៊ីរ៉ាក់មួយប្រាប់សារពត៌មាន RT ថាកងជីវពលអ៊ីរ៉ាក់ធ្វើការលះបង់យ៉ាងធំធេងសម្រាប់ប្រទេសរបស់ពួកគេហើយក្លាយជាកម្លាំងស្របច្បាប់មួយ​ខណៈដែលប្រទេសអាមេរិកលាក់ពុតតាមតម្រូវការរបស់ខ្លួនជួយក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ឱ្យ “ត្រលប់ទៅផ្ទះវិញ”។ លោក Ibrahim al-Jaafari ផ្តល់បទសម្ភាសផ្តាច់មុខប្រាប់ RT ថាក្រុមសកម្មប្រយុទ្ធចលនាប្រជាប្រិយ (PMU/ PMF) គឺជាចំណុះរបស់កងទ័ពអ៊ីរ៉ាក់ដែលលះបង់ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមភេរវករអ៊ីស្លាម (ISIS/ISIL) គឺសមទទួលបាន “គុណសម្បត្តិខ្ពង់ខ្ពស់បំផុត” ។មន្ត្រីរូបនោះនិយាយថា “ពួកយុទ្ធជន Al-Hasd Al-Shaabi (ឈ្មោះជាភាសាអារ៉ាប់សម្រាប់ PMU) ទទួលរងការបាត់បង់ដ៏ធំសម្បើមដោយបង្ហូរឈាមដ៏មានតម្លៃរបស់ពួកគេដើម្បីជាប្រយោជន៍ដល់ការសង្រ្គោះប្រទេសជាតិ”។ រដ្ឋមន្ត្រីអ៊ីរ៉ាក់ប្រាប់ RT ថាសហរដ្ឋអាមេរិកកំពុងលេងល្បែងរបស់ខ្លួនហើយពឹងផ្អែកលើបក្សពួក។ ប្រទេសអ៊ីរ៉ាក់ធ្វើប្រតិបត្តិការការពារទឹកដីដោយលះបង់ខ្លួនឯងពឹងផ្អែកលើការគាំទ្ររបស់គណបក្សនយោបាយ និងចលនារបស់ខ្លួនដើម្បីប្រយោជន៍ប្រទេសជាតិ” ។ ការទាមទារនេះលើកឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson កាលពីថ្ងៃអាទិត្យនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេស Adel Jubeir នៅអារីយ៉ាដបន្ទាប់ពីកិច្ចប្រជុំជាមួយមន្រ្តីជាន់ខ្ពស់អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ាក់។ លោក Tillerson ថ្លែងថា “ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ង់ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ជួយប្រយុទ្ធប្រឆាំងនឹងក្រុម ISIS បានបញ្ចប់ហើយ។ កងជីវពលទាំងនោះត្រូវត្រលប់ទៅផ្ទះវិញ” ដោយសំដៅដល់ក្រុម PMU ដែលគាំទ្រដោយតេអេរ៉ង់។ “អ្នកប្រយុទ្ធបរទេសនៅអ៊ីរ៉ាក់ត្រូវតែត្រឡប់ទៅផ្ទះវិញហើយអនុញ្ញាតឱ្យប្រជាជនអ៊ីរ៉ាក់អាចគ្រប់គ្រងវិញ”។ ការទាមទាររបស់លោក Tillerson ឆ្លើយតបដោយការបដិសេធរបស់ទីក្រុងបាដាដដែលថ្កោលទោសការជ្រៀតជ្រែករបស់វ៉ាស៊ីនតោនក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសរបស់ពួកគេ។ នាយករដ្ឋមន្ត្រី Haider al-Abadi និយាយកាលពីថ្ងៃចន្ទថា “គ្មានភាគីណាមួយមានសិទ្ធិជ្រៀតជ្រែកក្នុងប្រទេសអ៊ីរ៉ាក់ឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here