ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០១៧
ក្រុមប្រឹក្សាសន្តិសុខតំបន់ឃើដ (KRSC) រាយការណ៍ថាកម្លាំងអ៊ីរាក់ និងកម្លាំងយោធាមកពី Zummar ភាគពាយព្យទីក្រុងម៉ូស៊ូលបាញ់ផ្លោង និងបំផ្ទុះគ្រាប់បែកនៅតំបន់ Peshmerga នេះបើយោងតាមប្រភពព័ត៌មាន Rudaw ។ មន្ត្រីឃើដធ្លាប់និយាយថាអ៊ីរ៉ាក់ពង្រាយរថក្រោះកាំភ្លើងធំ និងរថពាសដែកទៅតំបន់នោះត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារ។ នៅថ្ងៃពុធរដ្ឋាភិបាល ប្រកាសផ្អាកលទ្ធទទួលបានពីការប្រជាមតិឯករាជ្យដែលធ្វើឡើងនៅខែមុន និងចាប់ផ្តើមកិច្ចពិភាក្សាជាមួយក្រុង Baghdad ដើម្បីទប់ស្កាត់កុំឲ្យមានអំពើហិង្សាបន្ថែមទៀតក្រោយពីកងកម្លាំងអ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការយោធាដើម្បីគ្រប់គ្រងទឹកដីដែលយុទ្ធជនឃើដត្រួតត្រា៕