ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០១៧
ទូរទស្សន៍រដ្ឋរាយការណ៍ថាមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ប្រាប់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ Haider al-Abadi ថាអ៊ីរ៉ាក់មិនគួរទុកចិត្តសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនោះទេ។ លោក Khamenei ប្រាប់លោក al-Abadi នៅថ្ងៃព្រហស្បតិ៍ថាសាមគ្គីភាពគឺជាកត្តាសំខាន់បំផុតក្នុងការប្រឆាំងជាមួយភេរវករ និងអ្នកគាំទ្ររបស់ពួកគេសូមលោកកុំទុកចិត្តលើអាមេរិកឲ្យសោះ ព្រោះសហរដ្ឋអាមេរិកនឹងធ្វើបាបលោកវិញនៅពេលអនាគត ។ កិច្ចប្រជុំរបស់លោក Al-Abadi ជាមួយលោក Ayatollah Khamenei គឺជាដំណើរទស្សនកិច្ចលើកទី២របស់លោកទៅកាន់ទីក្រុងតេរ៉ង់៕
