មន្ត្រីប៉ូលិសសហព័ន្ធ៥នាក់ស្លាប់នៅក្នុងការវាយប្រហារដោយក្រុមអ៊ីស្លាមក្នុងរដ្ឋធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០១៧

ប្រភពប៉ូលិសនិយាយកាលពីថ្ងៃពុធនេះថាមន្រ្តីប៉ូលិសសមហព័ន្ធ៥នាក់ស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមភាគខាងលិចរដ្ឋធានីម៉ូស៊ូល។ ប្រភពបានប្រាប់សារព័ត៌មាន BasNews ថាពួកសកម្មប្រយុទ្ធ IS មានគ្នា៧នាក់វាយប្រហារមកលើប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសសហព័ន្ធនៅក្នុងស្រុក al-Rifa’ie។ ការប្រឈមមុខដាក់គ្នានេះបណ្តាលឲ្យបុគ្គលិកប៉ូលិស៥នាក់ស្លាប់។ ប្រភពបានឲ្យដឹងទៀតថាបន្ទាប់ពីធ្វើការវាយប្រហារមកអ្នកវាយប្រហារទាំងនោះបានរត់ទៅកន្លែងដែលគេមិនស្គាល់។ យោងតាមអ្នកស្រុកដែលរស់នៅក្នុងតំបន់នោះបាននិយាយថាពួកអ្នកវាយប្រហារអាចគេចខ្លួនទៅក្នុងតំបន់ដដែល ប៉ុន្តែកងទ័ពបានធ្វើយុទ្ធនាការស្វែងរកពួកគេជាងមួយម៉ោងហើយតែរកមិឃើញ។ ឧប្បត្តិហេតុនេះត្រូវបានគេចាត់ទុកថាកើតឡើងជាលើកទី២ហើយក្នុងរយៈពេល២សប្តាហ៍បន្ទាប់ពីការវាយប្រហារស្រដៀងគ្នាមួយកើតឡើងដោយពួកសកម្មប្រយុទ្ធមានគ្នា៣នាក់ប្រឆាំងនឹងប៉ុស្តិ៍ប៉ូលិសសហព័ន្ធនៅ al-Zanjili ក្នុងទីក្រុងចាស់បណ្តាលឲ្យឧត្តមសេនីយ៍ឯក និងមន្រី្តប៉ូលិស២នាក់ស្លាប់។ គួរបញ្ជាក់ថាយោងតាមរបាយការណ៍រាប់ប្រចាំខែដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាជនស៊ីវិល១៩៦នាក់ស្លាប់ដោយមិនបានរាប់បញ្ចូលសមាជិកសន្តិសុខ និង៣៨១នាក់ទៀតរងរបួសដោយសារអំពើហិង្សា និងជម្លោះប្រដាប់អាវុធក្នុងអំឡុងខែកញ្ញានេះ។ បាកដាដជាខេត្តទទួលរងគ្រោះខ្លាំងបំផុតដោយមានមនុស្សស្លាប់៣៧នាក់ និងរបួស១៥៧នាក់។ ខេត្ត Dhi Qar ស្ថិតនៅក្នុងលំដាប់លេខ២ដោយមានមនុស្សស្លាប់៨២នាក់ និងរបួស៩៣នាក់។ ខេត្ត Anbar ស្ថិតក្នុងលំដាប់ទី៣ដោយមានមនុស្ស២០នាក់ស្លាប់ និង៤៦នាក់រងរបួស៕

LEAVE A REPLY

Please enter your comment!
Please enter your name here