ប្រទេសរុស្ស៊ីបាញ់មីស៊ីលផ្លោងចំនួន៤គ្រាប់ក្នុងសមយុទ្ធកងទ័ព

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី​ ២៦​ ខែ តុលា​ ឆ្នាំ២០១៧

ក្រសួងការពារជាតិរុស្ស៊ីនិយាយថាកងកម្លាំងប្រដាប់អាវុធធ្វើសមយុទ្ធយោធាបាញ់មីស៊ីលផ្លោងចំនួន៤គ្រាប់​នាវាមុជទឹក និង​ទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ថាការបាញ់បង្ហោះមីស៊ីលជាផ្នែកមួយធ្វើឡើងសំរាប់សង្គ្រាមទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងកងកម្លាំងយុទ្ធសាស្រ្តរបស់រុស្ស៊ី។ អាវុធយុទ្ធភ័ណ្ឌមួយក្នុងចំណោមអាវុធទំនើបបំផុតរបស់ប្រទេសរុស្ស៊ីជាប្រភេទមីស៊ីលផ្លោង Topol វាយប្រហារគោលដៅលើមូលដ្ឋានសាកល្បងរបស់ Kura បន្ទាប់ពីបាញ់ចេញពីលំហរអាកាស Plesetsk ភាគពាយ័ព្យប្រទេស។ ក្រសួងការពារជាតិបន្ថែមថានាវាមុជទឹក២គ្រឿងដែល១គ្រឿងមកពីកងនាវាចរខាងជើង និង១គ្រឿងទៀតមកពីកងនាវាចរប៉ាស៊ីហ្វិកបាញ់មីស៊ីល៣គ្រាប់ខណៈនាវិកបង្កើនជំនាញរបស់ខ្លួន។ ក្រសួងការពារជាតិបន្ថែមថាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-160, Tu-95MS និង Tu-22M3 របស់រុស្ស៊ីបង្ហាញពីអំណាចរបស់ពួកគេដោយបាញ់មីស៊ីលដល់គោលដៅទីតាំងសាកល្បង២កន្លែងដោយ១កន្លែងនៅប្រទេសរុស្ស៊ី និង១កន្លែងទៀតនៅកាហ្សាក់ស្ថាន។ គោលបំណងសមយុទ្ធទាំងអស់នេះបំពេញដោយជោគជ័យហើយរាល់គោលដៅសាកល្បងទាំងអស់ត្រូវបំផ្លាញ។ កាលពីខែមុនប្រទេសរុស្ស៊ីសាកល្បងមីស៊ីល Topol ដោយមានបំពាក់ក្បាលកាំជ្រួចទំនើបទាន់សម័យមានប្រសិទ្ធិភាពក្នុងការការពារគ្រាប់មីស៊ីលរបស់សត្រូវដ៏មានសក្តានុពល។ មីស៊ីល Yars ទំនើប២គ្រាប់បាញ់សាកល្បងផ្លោងឆ្លងអន្តរទ្វីបកាលពីខែមុនផងដែរ។ មីស៊ីល Yars ទំនើបនេះជាស៊េរី Topol-M ដែលរចនាឡើងដើម្បីជំនួសមីស៊ីលប្រភេទ UR-100N ដែលក្បាលគ្រាប់ទន់ប្រើអស់ជាច្រើនទសវត្សរ៍។ វាមានលក្ខណៈពិសេសមួយដែលមានក្បាលគ្រាប់ការពារដ៏រឹងមាំ និងអាចដាក់ក្បាលកាំជ្រួចច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here