អង្គការសហប្រជាជាតិ៖ កម្លាំងអាសាដពិតជានៅពីក្រោយការវាយប្រហារសារធាតុគីមីដ៏សាហាវសម្លាប់មនុស្ស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៧

យោងរបាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយថារដ្ឋាភិបាលស៊ីរី ទទួលខុសត្រូវចំពោះការវាយប្រហារគីមីដ៏សាហាវមួយទៅលើទីប្រជុំជនដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅភាគពាយព្យប្រទេសកាលពីថ្ងៃទី៤ ខែមេសា កន្លងទៅនេះ។ នៅក្នុងខ្លឹមសារនៃរបាយការណ៍នេះអ្នកនិពន្ធបានបង្ហាញផងដែរថាពួកគេមានទំនុកចិត្តថាទីក្រុងដាម៉ាសបានប្រើសារធាតុគីមីដែលប៉ះពាល់ដល់ភ្នាក់ងារសរសៃប្រសាទ Sarin នៅតំបន់ Khan Sheikhoun ដែលបណ្តាលឱ្យសម្លាប់មនុស្សជាង៨០នាក់។ គួររំលឹកផងដែរថាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley និយាយថា “របាយការណ៍ថ្ងៃនេះបញ្ជាក់ពីអ្វីដែលយើងបានដឹងជាយូរមកហើយ”។ ប្រធានាធិបតី Bashar al-Assad និងសម្ព័ន្ធមិត្តរុស្ស៊ីនិយាយម្តងហើយម្តងទៀតថាឧប្បត្តិហេតុនេះគឺប្រឌិតឡើង។ ការប្រឆាំងរបស់ស៊ីរី និងមហាអំណាចលោកខាងលិចបង្ហាញថាវាគឺជាការវាយប្រហារខ្យល់អាកាសរបស់រដ្ឋាភិបាលស៊ីរីលើតំបន់នេះ។ ប៉ុន្តែគួរបញ្ជាក់ផងដែរថាទីក្រុងដាម៉ាស និងទីក្រុងម៉ូស្គូនិយាយថាការវាយប្រហារតាមអាកាស បានវាយប្រហារទៅលើឃ្លាំងស្តុបរបស់ក្រុមឧទ្ទាមពោរពេញដោយគ្រាប់មីស៊ីល៕

LEAVE A REPLY

Please enter your comment!
Please enter your name here