មីស៊ីលអ៊ីរ៉ាក់ធ្លាក់នៅទីក្រុង Hasakah ប្រទេសស៊ីរីបណ្តាលឲ្យមនុស្សស្លាប់ និងរបួស៥នាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០១៧

អ្នកគ្រប់គ្រងឆ្លងកាត់ព្រំដែននិយាយថាមនុស្សម្នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍នេះដោយសារការបាញ់ផ្លោងគ្រាប់មីស៊ីលរបស់អ៊ីរ៉ាក់ទៅលើព្រំដែន Suwaidiyah ក្នុងទីក្រុង Hasakah។ លោក Sayamind Othman អ្នកគ្រប់គ្រងព្រំដែន Suwaidiyah និយាយថាមីស៊ីលខ្លះបានធ្លាក់នៅជិតព្រំដែន Suwaidiyah ដែនដីស៊ីរីដោយសារតែការប៉ះទង្គិចគ្នាកំពុងបន្តកើតមានឡើងនៅជិតព្រំដែន al-Waleed ផ្នែកម្ខាងនៃប្រទេសអ៊ីរ៉ាក់ដោយបានសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យមនុស្ស៥នាក់ផ្សេងទៀតរងរបួស។ រហូតមកដល់ពេលនេះយើងមិនទាន់អាចកំណត់អត្តសញ្ញាណបានទេថាតើជនរងគ្រោះគឺជាជនស៊ីវិលឬជាសមាជិកសន្តិសុខព្រំដែនឆ្លងកាត់នោះ។ អ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាតិក្នុងទីក្រុង Direk ភាគខាងជើងទីក្រុង Hasakeh។ គួរបញ្ជាក់ថាមីស៊ីលដែលធ្លាក់នេះកើតឡើងចំពេលដែលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងអ៊ីរ៉ាក់ដែលគាំទ្រដោយក្រុមសកម្មប្រយុទ្ធ al-Hashd al-Shaabi ជាមួនិងកងកម្លាំងឃើដនៅជិតព្រំដែន al-Waleed ជាមួយស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here