មនុស្ស៣នាក់រងរបួសនៅភាគខាងជើងទីក្រុងបាដាដដោយសារគ្រាប់បែកកែច្នៃ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០១៧

ប្រភពប៉ូលិសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាមនុស្ស៣នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅភាគខាងជើងទីក្រុងបាដាដ។ ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន AlSumaria News កាលពីថ្ងៃព្រហស្បតិ៍នេះប្រភពបាននិយាយថាគ្រាប់បែកមួយដែលដាក់នៅជិតហាងលក់ទំនិញក្នុងតំបន់ Shat al-Taji បានផ្ទុះនៅពេលល្ងាចបណ្តាលឲ្យមនុស្ស៣នាក់រងរបួស។ ប្រភពអនាមិកបានប្រាប់បន្ថែមថាកងកម្លាំងសន្តិសុខបានហ៊ុមព័ទ្ធកន្លែងកើតហេតុចំណែកឯអ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ ជាការកត់សម្គាល់អំពើហិង្សានៅក្នុងប្រទេសនេះបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមានឡើងនៃពួកសកម្មប្រយុទ្ធអ៊ីស្លាមនិកាយស៊ុននីដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីក្នុងឆ្នាំ២០១៤ ហើយគេក៏មើលឃើញថារដ្ឋធានីអ៊ីរ៉ាក់មានការបំផ្ទុះគ្រាប់បែកស្ទើរតែរៀងរាល់ថ្ងៃ និងការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសមាជិកសន្តិសុខ យោធា និងជនស៊ីវិលចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់បានចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំដើម្បីដណ្ដើមកាន់កាប់តំបន់ទាំងឡាយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here