ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៧
នៅថ្ងៃសុក្រមានហេតុការណ៍ផ្ទុះមួយបានកើតឡើងលើផ្លូវដែកក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។ ការផ្ទុះនេះបង្ករឲ្យមនុស្ស៦នាក់រងរបួស។ សារព័ត៌មាន Reuters រាយការណ៍ថារថភ្លើងដឹកអ្នកដំណើរកំពុងធ្វើដំណើរពីទីក្រុង Quetta រដ្ឋធានី Balochistan ទៅទីក្រុង Lahore ខណៈនោះគ្រាប់បែកផ្ទុះឡើង។ រថភ្លើងមួយរងការខូចខាតទាំងស្រុងនៅផ្នែកដែលរងការបំផ្ទុះនេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីផ្លូវដែក។ ក្រោយមកគេផ្អាកសេវាកម្មរថភ្លើងនៅ Quetta។ ការផ្ទុះនេះកើតឡើងប៉ុន្មានម៉ោងក្រោយពីមេដឹកនាំក្នុងស្រុកនៅគណបក្ស Awami (ANP) ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីននៅស្រុក Nasirabad រដ្ឋធានី Balochistan៕
