អង្គការសហប្រជាជាតិនិយាយថាប្រទេសភូមាផ្តល់ភ្លើងខៀវក្នុងការផ្តល់ជំនួយស្បៀងអាហារទៅកាន់ទីក្រុងរ៉ាឃីន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៧

អង្គការស្បៀងអាហារពិភពលោក (WFP) ប្រាប់ឱ្យដឹងនៅថ្ងៃសុក្រនេះថា អាជ្ញាធរភូមាយល់ព្រមអនុញ្ញាតឱ្យអង្គការសហប្រជាជាតិចាប់ផ្តើមចែកចាយអាហារនៅភាគខាងជើងនៃរដ្ឋរ៉ាឃីន (Rakhine) ដែលគេហាមឃាត់រយៈពេល២ខែមកហើយ។ កម្មវិធីស្បៀងអាហារពិភពលោកនេះពីមុនត្រូវគេចែកចាយម្ហូបអាហារដល់ប្រជាជនចំនួន១១០,០០០នាក់នៅភាគខាងជើងរដ្ឋរ៉ាឃីនទាំងសហគមន៍ពុទ្ធសាសនា និងសហគមន៍របស់ក្រុមរ៉ូហ៊ីងយ៉ា។ ការវាយប្រហាររបស់ពួកឧទ្ទាមក្រុមរ៉ូហ៊ីងយ៉ាទៅលើស្ថានីយប៉ូលិសបង្កឱ្យមានការបង្ក្រាបដោយកងទ័ពដែលអង្គការសហប្រជាជាតិហៅថាការសម្អាតជនជាតិភាគតិច ហើយទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិមិនអាចចូលទៅដល់រដ្ឋរ៉ាឃីនភាគខាងជើងដើម្បីផ្តល់ជំនួយចាប់តាំងពីពេលនោះមក។ អ្នកនាំពាក្យរបស់ WFP លោកស្រី Bettina Luescher ប្រាប់អ្នកកាសែតនៅទីក្រុង Geneva ថា “កម្មវិធីស្បៀងអាហារពិភពលោកនឹងផ្តល់ភ្លើងខៀវដើម្បីបន្តប្រតិបត្តិការជំនួយស្បៀងអាហារនៅភាគខាងជើងនៃរដ្ឋរ៉ាឃីន។ យើងកំពុងធ្វើការជាមួយរដ្ឋាភិបាលដើម្បីសម្របសម្រួលទៅលើរឿងនេះ”។ លោកស្រីមិនទាន់បញ្ជាក់អំពីពេលវេលាកំណត់ឬព័ត៌មានលម្អិតស្តីពីការបែងចែករបបអាហារទៅឲ្យសមាជិកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមូស្លីមដែលរស់នៅភាគខាងជើងរដ្ឋរ៉ាឃីន ហើយលោកស្រីនិយាយថាបញ្ហានេះត្រូវពិភាក្សាជាមួយនឹងអាជ្ញាធរនៅក្នុងប្រទេសភូមាជាមុនសិន។ លោកស្រី Luescher ថ្លែងថា “យើងគ្រាន់តែមើលឃើញពីស្ថានភាពនៅលើដីតែប៉ុណ្ណោះ វាពិបាកណាស់ក្នុងការនិយាយរឿងទាំងនេះប្រសិនបើអ្នកមិនអាចចូលទៅខាងក្នុងបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here