ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០១៧
យោងតាមសម្តីរបស់មន្ត្រីម្នាក់មកពីតំបន់ឃើដប្រទេសស៊ីរីបាននិយាយថាបុរសអាយុ២១ឆ្នាំម្នាក់មកពីទីក្រុង Oxford ត្រូវគេចោទប្រកាន់ថាជាសមាជិករបស់រដ្ឋអ៊ីស្លាម IS។ សូមរំលឹកផងដែរថាលោក Jack Letts ដែលគេដាក់ឈ្មោះថា Jihadi Jack បានធ្វើដំណើរទៅប្រទេសស៊ីរីក្នុងឆ្នាំ២០១៤ ហើយក្រោយមកត្រូវបានចាប់ខ្លួនដោយកម្លាំងឃើដដែលដឹកនាំដោយ YPG ដែលជាក្រុមប្រយុទ្ធប្រឆាំងជាមួយនឹងក្រុម IS នៅពេលដែលគាត់ចាកចេញពីទឹកដីមួយនេះ។ សូមបញ្ជាក់ផងដែរថាមន្ត្រីបានប្រាប់ BBC ថាលោក Letts ត្រូវគេចាប់ខ្លួននៅក្នុងខែឧសភាឆ្នាំ២០១៧។ លោក Letts និយាយពីមុនថាគាត់ប្រឆាំងនឹងក្រុម IS។ លោក Letts ត្រូវបានគេនាំទៅពន្ធនាគារនៅ Qamishli ភាគខាងជើងប្រទេសស៊ីរី នេះបើតាមសេចក្តីថ្លែងការណ៍ដែលផ្តល់ឱ្យដោយ BBC ពីសហព័ន្ធប្រជាធិបតេយ្យភាគខាងជើងស៊ីរីដែលហៅកាត់ថា DFNS។ ករណីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយកងកម្លាំងប៉ូលិសក្នុងស្រុកឈ្មោះ Asayish។ នេះជាលើកដំបូងហើយដែលកងកម្លាំងឃើដបញ្ជាក់ថាការចាប់ខ្លួនលោក Letts ជាអ្នកទោសសង្គ្រាម៕
