ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៖ ក្រុមតាលីបង់វាយប្រហារសម្លាប់ប៉ូលិស១៣នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩​ ខែ តុលា​ ឆ្នាំ២០១៧

យ៉ាងហោចណាស់ប៉ូលិស១៣នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នាមួយជាមួយពួកសកម្មប្រយុទ្ធតាលីបង់នៅក្នុងខេត្ត Kunduz ភាគអាគ្នេយ៍ប្រទេសអាហ្វហ្គានីស្ថាន។ លោក Hayatullah Amiri ប្រធានតំបន់ Khanabad ប្រាប់សារពត៌មាន Pajhwok ថាក្រុមសកម្មប្រយុទ្ធវាយឆ្មក់ប៉ុស្តិ៍សន្តិសុខនៅពេលយប់។ លោកមានប្រសាសន៍ថាប៉ូលិសសរុបចំនួន១៤នាក់មាននៅក្នុងប៉ុស្តិ៍ ប៉ុន្តែមានម្នាក់រួចខ្លួនខណៈដែលអ្នកផ្សេងទៀតស្លាប់។ ពួកយុទ្ធជនតាលីបង់ក៏រឹបអូសយករថយន្តកាំភ្លើងយន្ត និងអាវុធជាច្រើនពីប៉ុស្តិ៍ត្រួតពិនិត្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here