អ៊ីរ៉ាក់ខកចិត្តចំពោះការប្រកាសឯករាជ្យរបស់ Catalonia

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០១៧

ក្រសួងការបរទេសអ៊ីរ៉ាក់បានសម្តែងការខកចិត្តចំពោះការប្រកាសឯករាជ្យរបស់ Catalonia។ លោក Ahmed Mahjoub អ្នកនាំពាក្យក្រសួងការបទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យនេះថាការសម្រេចចិត្តនេះបានធ្វើឲ្យប៉ះពាល់ដល់សុវត្ថភាព និងសន្តិភាពនៅក្នុងប្រទេសអេស្ប៉ាញ និងធ្វើឲ្យអស្ថិរភាពប្រជាធិបតេយ្យ។ ក្រសួងការបរទេសអ៊ីរ៉ាក់អំពាវនាវឲ្យមានការអត់ធ្មត់ និងការប្តេជ្ញាចិត្តចំពោះបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញដែលជាវិធីរក្សានូវសាមគ្គីភាព និងអធិបតេយ្យភាព។ លើសពីនេះទៅទៀតក្រសួងបានសម្តែងនូវសាមគ្គីភាពជាមួយប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញប្រឆាំងនឹងបញ្ហាប្រឈមនានា។ គួររំលឹកថាកាលពីថ្ងៃសុក្រនេះរដ្ឋសភា Catalan បានប្រកាសឯករាជ្យពីប្រទេសអេស្ប៉ាញដែលជាជំហានមួយដែលចាត់ទុកថាខុសច្បាប់របស់រដ្ឋធានី Mardrid នៃប្រទេសអេស្ប៉ាញ។ លោកនាយករដ្ឋមន្រ្តី Mariano Rajoy នៅថ្ងៃដដែលនោះបានរំលាយសភាក្នុងតំបន់ និងបានដកហូតតំណែងមេដឹកនាំ Catalan របស់លោក Carles Puigdemont។ លោកបានបញ្ជាឲ្យមានការបោះឆ្នោតក្នុងស្រុកជាថ្មីដោយកំណត់យកថ្ងៃទី២១ ខែធ្នូ ឆ្នាំនេះដោយផ្អែកលើមាត្រា​​ទី១៥៥នៃរដ្ឋធម្មនុញ្ញ។ វិបត្តិរដ្ឋធម្មនុញ្ញបានកើតមានឡើងនៅក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីតំបន់ Catalonia បានធ្វើប្រជាមតិសុំឯករាជ្យកាលពីដើមខែនេះដោយប្រឆាំងនឹងសាលក្រមរបស់តុលាការដោយនិយាយថារដ្ឋធម្មនុញ្ញមិនសមស្រប។ បញ្ហាស្រដៀងគ្នានេះក៏បានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់នៅពេលដែលរដ្ឋអំណាចតំបន់ស្វ័យ័តឃើដបានធ្វើប្រជាមតិសុំឯករាជ្យនៅចុងខែកញ្ញានេះ។ ឃើដបង្កើតឡើងក្នុងឆ្នាំ១៩៧០បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ដើម្បីបញ្ចប់ជម្លោះជាច្រើនឆ្នាំ។ ឃើដទទួលបានរបបគ្រប់គ្រងដោយស្វ័យ័តដោយផ្អែកលើច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ២០០៥ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយឃើដនៅតែត្រូវគេចាត់ទុកថាជាផ្នែកមួយនៃប្រទេសអ៊ីរ៉ាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here