កងកម្លាំងប្រជាធិបតេយ្យស៊ីរីវាយប្រហារភូមិ Basira ភាគឦសានទីក្រុង Deir Ezzor

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០១៧

ប្រភពព័ត៌មាន Qasioun បានរាយការណ៍ឲ្យដឹងថាកងកម្លាំងប្រជាធិបតេយ្យស៊ីរីបានចាប់ផ្តើមវាយប្រហារនៅព្រឹកថ្ងៃនេះលើទីបញ្ជាការរបស់ក្រុមរដ្ឋអ៊ីស្លាម ហើយបានកាន់កាប់ផ្នែកខ្លះនៃភូមិ Basira ដែលស្ថិតនៅភាគឦសានទីក្រុង Deir Ezzor Qasioun។ កងកម្លាំងប្រជាធិបតេយ្យស៊ីរីបានវាយប្រហារទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាមនៅច្រាំងទន្លេ Euphrates ភាគឦសានទីក្រុង Deir Ezzor និងកាន់កាប់បានផ្នែកខ្លះនៃភូមិ Basira ដែលពួកសកម្មប្រយុទ្ធជ្រុលនិយមធ្លាប់កាន់កាប់ទាំងស្រុង។ ប្រភពព័ត៌មានក៏បានឲ្យដឹងទៀតថាកងកម្លាំងប្រជាធិបតេយ្យស៊ីរីក៏បានកាន់កាប់ភូមិនានាឡើងវិញដូចជាភូម Baghdadi ភូម Dahla ភូម Jadida និងភូម Ukaidat បន្ទាប់ពីការប្រយុទ្ធគ្នាដោយហិង្សាជាមួយក្រុមនេះនៅភាគខាងកើតទីក្រុង Deir Ezzor។ ជាការកត់សម្គាល់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅតែកាន់កាប់បានតំបន់៣ផ្សេងគ្នាក្នុងទីក្រុង Deir Ezzor ក៏ដូចជាច្រាំងទន្លេ al-Khabour ស្ថិតនៅភាគខាងជើងទីក្រុង Deir Ezzor៕

LEAVE A REPLY

Please enter your comment!
Please enter your name here