កម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ប្រយុទ្ធដល់ដំណាក់កាលចុងក្រោយជាមួយក្រុមឧទ្ទាម ISIS

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៧

នៅថ្ងៃអង្គារកម្លាំងអ៊ីរ៉ាក់ប្រយុទ្ធដល់ជាយតំបន់ al-Qaim ដែលជាទីក្រុងធំបំផុត កាន់កាប់ដោយរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL)។ ការប្រយុទ្ធនេះធ្វើឡើងក្នុងប្រតិបត្តិការវាយប្រហារចុងក្រោយទៅលើពួកជ្រុលនិយម។ លោកមេបញ្ជាការរបស់ប្រទេសអ៊ីរ៉ាក់និយាយថាកងទ័ពរដ្ឋាភិបាលគាំទ្រដោយអាមេរិក និងក្រុមកុលសម្ព័ន្ធ Sunni ធ្វើការវាយប្រហារតាមអាកាសដណ្តើមបានភូមិ al-Obeidi ស្ថិតនៅចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីព្រំដែនស៊ីរីនៅជាយក្រុងភាគខាងកើត។ សមាជិកក្រុមឧទ្ទាមអ៊ីស្លាម IS ខិតខំទប់ទល់ទៅនឹងការវាយលុករបស់កងទ័ពនៅ al-Qaim។ al-Qaim និងតំបន់វាលខ្សាច់នៅតាមដងទន្លេ Euphrates ជាតំបន់ចុងក្រោយនៅក្នុងប្រទេសអ៊ីរ៉ាក់។ តំបន់ទាំង២នេះ ក្រុមឧទ្ទាមប្រកាសគ្រប់គ្រងក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីក្នុងឆ្នាំ២០១៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here