រុស្ស៊ីវាយប្រហារក្រុមឧទ្ទាមនៅស៊ីរីដោយបាញ់ផ្លោងម៉ីស៊ី Kalibr ចេញពីសមុទ្រមេឌីទែរ៉ាណេ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៧

នាវាមុជទឹករុស្ស៊ីបាញ់គ្រាប់កាំភ្លើងម៉ីស៊ីល Kalibr ចេញពីសមុទ្រមេឌីទែរ៉ាណេទៅតំបន់គោលដៅនៅរដ្ឋ Deir ez-Zor ក្នុងប្រទេសស៊ីរីនេះបើយោងតាមប្រភពពីក្រសួងការពារជាតិរុស្ស៊ី។ ការបាញ់នេះបំផ្លាញបញ្ជាការដ្ឋាន បន្ទាយ និងឃ្លាំងអាវុធ របស់ក្រុមរដ្ឋអ៊ីស្លាម។ នៅថ្ងៃអង្គារនាវាចម្បាំង Veliky Novgorod ដឹកនាំដោយក្រុមប្រយុទ្ធ Varshavyanka វាយប្រហារគោលដៅលើទឹកដីរបស់ក្រុមភេរវករអ៊ីស្លាម (IS អតីត ISIS/ISIL) នេះបើយោងតាមប្រភពសេចក្តីថ្លែងការណ៍របស់ក្រសួងដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។ ប្រភពដដែលបន្តថាគោលដៅទាំងនោះរាប់បញ្ចូលទាំងទីបញ្ជាការជាច្រើនកន្លែង និងឃ្លាំងអាវុធធំមួយនៅក្បែរភូមិ Abu Kemal ហើយតំបន់ទាំង២នោះរងការបំផ្លាញ ដោយការវាយប្រហារតាមអាកាសនេះ។ ការវាយប្រហារនេះសំដៅលើក្រុមសកម្មប្រយុទ្ធមួយក្រុមធំផងដែរ។ កាលពីលើកមុននាវាដូចគ្នានេះធ្លាប់វាយប្រហារលើគោលដៅភេរវករក្នុងប្រទេសស៊ីរីនៅថ្ងៃទី៥ ខែតុលា ដោយបាញ់គ្រាប់មីស៊ីល Kalibr ដំណាលគ្នាជាមួយនឹងនាវាមុជទឹក ‘Kolpino’ ដែលជាភ្នាក់ងារជំនាញប្រហារកម្រិតកំពូលដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here