ប៉ូលិសអាឡឺម៉ង់ចាប់ខ្លួនក្មេងប្រុសអាយុ១៩ឆ្នាំសង្ស័យថារៀបចំការវាយប្រហារ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៧

ប៉ូលិសប្រឆាំងភេរវកម្មអាឡឺម៉ង់ចាប់ខ្លួនជនសង្ស័យជនជាតិស៊ីរីវ័យ១៩ឆ្នាំម្នាក់ដែលបង្កើតផែនការជាក់ស្តែងដើម្បីវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងគោលបំណងសម្លាប់មនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននេះបើយោងតាមប្រសាសន៍របស់ព្រះរាជអាជ្ញាសហព័ន្ធ។ ការចាប់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារនៅភាគខាងត្បូងក្រុង Schwerin។ ប្រភពដដែលបន្តថាក្មេងប្រុសនោះរៀបចំផែនការដោយផ្ទាល់ដើម្បីវាយប្រហារភេរវករតាមរយៈការបំផុសគំនិតពីអ៊ីស្លាមនិយម។ ក្មេងនោះចាប់ផ្តើមទិញគ្រឿងបន្លាស់ និងសារធាតុគីមីដើម្បីផលិតឧបករណ៍បំផ្ទុះគ្រាប់បែក។ គេមិនទាន់ដឹងច្បាស់ទេថាជនជាតិរុស្ស៊ីម្នាក់នោះកំណត់គោលដៅជាក់លាក់ណាមួយសម្រាប់ធ្វើការវាយប្រហារនៅឡើយទេ។ ការិយាល័យរបស់រាជអាជ្ញានិយាយថាគេមិនទាន់ដឹងទេថាបុរសនោះជាសមាជិកក្រុមភេរវករឬយ៉ាងណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here