ផ្ទុះគ្រាប់បែកនៅស្ថានទូតកាបុលសម្លាប់មនុស្ស១៤នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៧

សេចក្តីរាយការណ៍មួយបានឲ្យដឹងថាមានហេតុកាណ៍ការផ្ទុះមួយកើតឡើងនៅស្ថានទូត និងអគាររដ្ឋាភិបាលនៅតំបន់កណ្តាលរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក TOLOnews បានឲ្យដឹងថា ការផ្ទុះនេះកើតឡើងនៅក្នុងសង្កាត់ Wazir Akbar Khan។ ហេតុការណ៍នេះកើតឡើងដោយសារមានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បំផ្ទុះឧបករណ៍នៅតំបន់ជុំវិញស្ថានទូតអូស្ត្រាលី។ ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថានអះអាងថា យ៉ាងហោចណាស់មានមនុស្សចំនួន១៤នាក់ស្លាប់ និង១៣នាក់រងរបួស។ ទាក់ទិនទៅនឹងករណីបំផ្ទុះនេះក្រុមឧទ្ទាមបានចេញមុខអះអាងថាពួកគេនៅពីក្រោយការបំផ្ទុះនេះ។ ភ្នាក់ងារសារព័ត៌មាន Amaq មានទំនាក់ទំនងជាមួយ IS និយាយថាអ្នកវាយប្រហារម្នាក់ប្រើអាវកាក់បំផ្ទុះដោយកំណត់គោលដៅក្នុងក្រុងកាប៊ុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here