ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៧
កម្មករចំនួន២០០នាក់ស្លាប់ដោយសាររលំរូងក្រោមដីដែលកំពុងសាងសង់នៅកន្លែងបាញ់សាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនេះបើយោងតាមប្រភពរាយការណ៍ពីទូរទស្សន៍ជប៉ុន។ ប្រភពដដែលបានឲ្យដឹងថាធ្លាប់មានកម្មករចំនួន១០០នាក់រងផលប៉ះពាល់ដោយការដួលរលំលើកដំបូង កើតឡើងនៅថ្ងៃទី១០ ខែកញ្ញា នៅរយៈពេលមួយសប្តាហ៍ក្រោយពីប្រទេសកូរ៉េខាងជើងបាញ់សាកល្បងលើកទី៦នៅ Punggye ri ស្ថិតនៅភាគខាងជើងប្រទេស។ ទូរទស្សន៍ Asahi រាយការណ៍ថាការដួលរលំលើកទី២កើតឡើងក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះបណ្តាលឱ្យមានចំនួនអ្នកស្លាប់កើនឡើងច្រើនជាង២០០នាក់។ ភ្នាក់ងារសារព័ត៌មាន RT មិនទាន់អាចផ្ទៀងផ្ទាត់តួលេខពិតប្រាកដបានទេ។ អ្នកឯកទេសបានព្រមានថាប្រសិនបើកូរ៉េខាងជើងនៅតែបន្តបាញ់សាកល្បងនុយក្លេអ៊ែរម្តងទៀតនៅក្នុងតំបន់ភ្នំអាចនឹងបណ្តាលឲ្យបាក់ស្រុតតំបន់នេះ ហើយអាចបណ្តាលឱ្យលេចធ្លាយសារធាតុវិទ្យុសកម្ម៕
