ការវាយប្រហារភេរវកម្មនៅទីក្រុងញូវយ៉ក៖ មានមនុស្ស៨នាក់ស្លាប់ដោយបុរសបើកឡានបុក

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០១៧

យ៉ាងហោចណាស់មនុស្ស៨នាក់ស្លាប់ និង១១នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីអ្នកបើកបរឡានដឹកទំនិញមួយបានបើកបុកមនុស្សនៅលើផ្លូវនៅក្នុងរដ្ឋ Lower Manhattan ក្នុងទីក្រុងញូវយ៉ក។ យោងតាមរបាយការណ៍បុរសអាយុ២៩ឆ្នាំដែលចេញពីឡានដឹកពណ៌សត្រូវប៉ូលិសបាញ់សម្លាប់ ហើយត្រូវចាប់ខ្លួន។ ក្រុមមន្ត្រីនិយាយថាជាការវាយប្រហារភេរវកម្ម។ ប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយថាគាត់ឈ្មោះ Sayfullo Saipov ជាជនអន្តោប្រវេសន៍ដែលបានមកសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១០។ ប្រភពនៃការអនុវត្តច្បាប់ប្រាប់សារព័ត៌មាន CBS News ថាមានអត្តសញ្ញាណត្រូវបានគេរកឃើញនៅក្នុងឡានដឹកទំនិញពាក់ព័ន្ធទៅនឹងក្រុមរដ្ឋអ៊ីស្លាម។ ជាមួយគ្នានេះផងដែរលោកចៅហ្វាយក្រុងញូវយ៉ក Bill de Blasio និយាយថា “អំពើភេរវកម្មនេះពិតជាកំសាកណាស់ដែលសំដៅទៅលើជនស៊ីវិលគ្មានកំហុស”។ លោកបានបន្ថែមទៀតថា “យើងដឹងថាសកម្មភាពនេះមានបំណងបំបែកស្មារតីរបស់យើង ប៉ុន្តែយើងក៏ដឹងដែរថាញូវយ៉កពិតជារឹងមាំ ហើយវិញ្ញាណរបស់យើងនឹងមិនផ្លាស់ប្តូរ ដោយសារអំពើហិង្សា និងការបំភិតបំភ័យយើងនោះទេ”។ សូមបញ្ជាក់ដែរថា លោកប្រធានាធិបតី Donald Trump បានសរសេរនៅក្នុង twitter របស់លោកថា “ខ្ញុំចូលរួមរំលែកទុក្ខ និងធ្វើសេចក្តីអធិស្ឋានដល់ជនរងគ្រោះ និងក្រុមគ្រួសារ ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងញូវយ៉កនេះ។ ព្រះ និងប្រទេសរបស់អ្នក នឹងនៅជាមួយអ្នក!”៕

LEAVE A REPLY

Please enter your comment!
Please enter your name here