អ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបាញ់មីស៊ីលដល់គោលដៅរបស់សហរដ្ឋអាមេរិក

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៧

ប្រទេសអ៊ីរ៉ង់បាញ់ផ្លោងមីស៊ីលកំណត់ចម្ងាយ២,០០០គីឡូម៉ែត្ររបស់ខ្លួនដែលមានរយៈចំងាយគ្រប់គ្រាន់ដើម្បីវាយប្រហារសហរដ្ឋអាមេរិក និងផលប្រយោជន៍របស់ពួកគេប្រសិនពួកគេសងសឹកចំពោះការវាយប្រហារនេះ។ មេបញ្ជាការបដិវត្តន៍លោក Mohammad Ali Jafari និយាយកាលពីថ្ងៃអង្គារតាមព័ត៌មាន Fars ថាមេដឹកនាំ Ayatollah Khamenei កំណត់គោលនយោបាយមីស៊ីលបាញ់ត្រឹម២,០០០គីឡូម៉ែត្រ។ វាគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយពីសហរដ្ឋអាមេរិក។ លោកបន្ថែមក្នុងសារពត៌មាន AP ថា “ប្រជាជនអាមេរិក កងកំលាំង និងផលប្រយោជន៍របស់អាមេរិកគឺស្ថិតនៅក្នុងរង្វង់ចម្ងាយ២,០០០គីឡូម៉ែត្រនៃមីស៊ីលរបស់យើង ហើយអាចឆ្លើយតបចំពោះការវាយប្រហារណាមួយក៏បាន”។ ការថ្លែងរបស់លោក Jafari កើតមាននៅពេលរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រឆាំងនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កាលពីថ្ងៃអង្គារពីបទគាំទ្រភេរវកម្ម។ ទណ្ឌកម្មនេះអនុវត្តចំពោះកងកម្លាំងអាកាស (IRG) ទីបញ្ជាការមីស៊ីល Al-Ghadir កងកម្លាំងយានអវកាស Jihad និងអង្គការ Jihad រួមជាមួយលោក Jafari និងមន្ត្រីជាន់ខ្ពស់៤នាក់ទៀត។ លោក Jafari ថ្លែងក្នុងសន្និសីទមួយនៅតេអេរ៉ងអំពី “ពិភពលោកគ្មានភេរវកម្ម”សំរាប់ជនជាតិអាមេរិកភ័យខ្លាចសង្គ្រាមជាមួយអ៊ីរ៉ង់ហើយដឹងថាប្រសិនជាមានមែនពួកគេនឹងបាត់បង់ដូច្នេះពួកគេកំពុងព្យាយាមផ្តួលរលំរបបសាធារណរដ្ឋអ៊ីស្លាមតាមរយៈសង្រ្គាម និងសម្ពាធសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here