ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៧
នាយកដ្ឋានប៉ូលិសបានប្រកាសថាមនុស្ស៤នាក់ស្លាប និងរងរបួសនៅក្នុងការវាយប្រហារប្រដាប់អាវុធមួយនៅភាគខាងជើងទីក្រុង Sulaimaniya។ នាយកដ្ឋានប៉ូលិសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារនេះថាក្រុមប្រដាប់អាវុធបានវាយប្រហារទៅលើប្រជាពលរដ្ឋ៤នាក់រស់នៅក្នុងភូមិ Goum Balagh ភាគខាងជើងទីក្រុង Sulaimaniya ធ្វើឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស។ អំពើហិង្សានៅក្នុងប្រទេសនេះបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនិកាយស៊ុននីដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីក្នុងឆ្នាំ ២០១៤។ យោងតាមរបាយការណ៍ដែលរាប់ជាប្រចាំខែដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាជនស៊ីវិល ១៩៦នាក់ស្លាប់ដោយមិនបានរាប់បញ្ចូលទាំងការស្លាប់របស់សមាជិកសន្ដិសុខ និង៣៨១នាក់ទៀតរងរបួសដោយអំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងខែកញ្ញានេះ។ ទីក្រុងបាដាដជាខេត្តទទួលរងគ្រោះខ្លាំងបំផុតដោយមានមនុស្សស្លាប់៣៧នាក់ និងរបួស១៥៧នាក់។ ខេត្ត Dhi Qar ស្ថិតនៅក្នុងលំដាប់លេខ២ដោយមានមនុស្សស្លាប់៨២នាក់ និងរបួស៩៣នាក់។ ខេត្ត Anbar ស្ថិតនៅក្នុងលំដាប់ទី៣ដោយមានមនុស្ស២០នាក់ស្លាប់ និង៤៦នាក់រងរបួស។ តួលេខសរុបនៃជនរងគ្រោះក្នុងខែកញ្ញាមានការកើនឡើងលើសតួលេខកាលពីខែសីហាដោយមានមនុស្សស្លាប់ និងរងរបួសច្រើនជាង២៩៧នាក់។ រដ្ឋធានីក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានមើលឃើញថាមានការបំផ្ទុះគ្រាប់បែក និងការវាយប្រហារប្រដាប់អាវុធស្ទើរតែរៀងរាល់ថ្ងៃប្រឆាំង។ សមាជិកសន្តិសុខ ទាហាន និងជនស៊ីវិលចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំដណ្ដើមតំបន់ដែលបានគ្រប់គ្រងដោយរដ្ឋអ៊ីស្លាមយកមកកាន់កាប់ឡើងវិញ៕